ក្នុងនាមជាមនុស្សរបស់មហាជនលោក អ៊ឹម ជីវ៉ា បានបង្ហាញការហួសចិត្តក្រោយពីបានឃើញ ទង្វើរបស់យុវជនខ្មែរដែលភាគច្រើនជាសិស្សសាលានោះបាននាំគ្នជក់បារី មិនថាបារីវែប ឬបារី អេឡិកត្រូនិកឡើយ ។ រូបភាពទាំងនេះរបស់សិស្សសាលាទាំងនោះគេតែងឃើញនៅតាមប ណ្តារហាងកាហ្វេ និងសួនច្បារជាដើម ។
ថ្មីៗនេះគេបានឃើញលោក អ៊ឹម ជីវ៉ា បានបង្ហោះសារដែលមានអត្ថន័យថា«បន្តិចទៀតយុវជន ខ្មែរយើង និងមានជំងឺសួតកើនឡើងច្រើនដោយសារខ្ញុំជិះទៅណាក៏ឃើញក្មេងៗ ជក់បារី ជក់ វែបនិងបារីអេឡិកត្រូនិកជាពិសេសក្មេងៗសិស្សសាសាទាំងស្រីប្រុសដែលរៀននៅវិទ្យាល័យ» ។
ជុំវិញការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រ នឹងបានចូលរួមខមិនថា«ជីវ៉ា គ្រូខំណាស់ដែរ តែខំជួយបានតែនៅក្នុងសាលារៀនទេដូច្នេះមាន តែសាលានិងអាជ្ញាធរមូលដ្ឋានពួតដៃគ្នាទើបអាចកាត់បន្ថយបានក្នុងនោះកត្តា គ្រួសារ គឺពិតជា ត្រូវការជាចាំបាច់ដោយខានមិនបាន» «បើហាមឃាត់ការនាំចូល នឹងរឹតបណ្តឹងក្នុងប្រទេសគឺល្អ
បើក្នុងរោងកាវិញហុយតែផ្សែងវេបនឹងបង» «ច្រើនណាស់តាមសាលា» ជាដើម។
តាមរយៈសារចាក់ដោតមួយនេះឪពុកម្តាយក៏ដូចជាអាណាព្យាបាលគួរមានការណែនាំដល់កូនៗឱ្យបានដឹងពីផលប៉ះពាល់ដល់សុខភាពនៅក្នុងការជក់បារី។អ្វីដែលគួឬឱ្យសរសើរមិនត្រឹមជាអ្នកសិល្បៈទេជារឿយៗលោក អ៊ឹម ជីវ៉ា ត្រូវបានគេមើលឃើញថាតែងបានចូលរួមនៅក្នុងកិច្ច ការសង្គមក៏ដូចជាមនុស្សធម៌នានា។បន្ថែមពីនោះក៏មានការលើកឡើងពីសំណាក់មហាជនថាក្នុងនាមជាអ្នកសិល្បៈគួរតែចែករំលែករឿងល្អនិងមានប្រយោជន៍នៅក្នុងសង្គមដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយជៀសវាងបង្ហាញអ្វី ដែលជាការបំពុលសង្គមទៅវីញ៕