Sponsor

បាត់មុខពីអាជីពសិល្ប់មួយរយៈតារាសម្តែង សួង ស៊ីធឿន បានបង្ហាញរូបភាពចេញខែកូនស្រី ដ៏ស្រស់ស្អាតមួយដែលធ្វើឱ្យអ្នកគាំទ្រមានការជូនពរ និងចូលរួមត្រេកអរផងដែរ ។ បើទោះមិន ទាន់រៀបការតាមប្រពៃណីក្តី តែអតីតFreshie រូបនេះបានភ្ជាប់ពាក្យជាមួយតារាប្រុសលោក សំខាន់បានប្រមាណជាពីរឆ្នាំមកហើយ ។

ខុសពីសិល្បការិនីដទៃ សួង ស៊ីធឿន និងគូដណ្តឹងកម្របង្ហាញភាពផ្អែមល្ហែមនៅតាមបណ្តាញ សង្គមណាស់ហើយសូម្បីមានផ្ទៃពោះក៏នាងមិនដែលបង្ហាញរូបភាពនោះដែរ តែស្ងាត់ៗនៅក្នុង ថ្ងៃទី ១១ កន្លងទៅស្រីស្អាតរូបនេះបានបង្ហោះរូបភាពជាលក្ខណៈគ្រួសារតូចយ៉ាងពេញលេញ ដោយនាងនិងតារាសម្តែង សំខាន់ បាននាំកូនស្រីតូចទៅសុំពរជ័យពីព្រះអង្គ សុភាព ។

 ភ្ជាប់ សំណេរខ្លិថា«ចេញខែអូន សំខាន់ សោមា ជូនពរកូនមានសេចក្តីសុខនៅក្នុងជីវិតក្លាយជាបុគ្គ លល្អនៅក្នុងសង្គម»។ជាមួយរូបភាពទាំងនេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនបានចូលរួមជូនពរនាងគ្រប់គ្នា ។ អ្នកខ្លះក៏បានលាន់មាត់ថាស្ងាត់ៗ សួង ស៊ីធឿន មានកូនមួយបាត់ ។ ប្រមាណជាពីរឆ្នាំចុងក្រោយ សួង ស៊ីធឿន មិនមានសកម្មភាពសិល្បៈនោះទេដោយនាងជាប់ រវល់ក្នុងការមើលខុសត្រូវផ្ទះសំណាក់របស់នាងដែលបានបើកនៅម្តុំផ្លូវ ២០០៤ ។

គួរឱ្យដឹងថា សួង ស៊ីធឿន គឺជាអតីតFreshie និងជាតារាសម្តែង ដែលមានប្រជាប្រិយភាពម្នាក់ ហើយកន្លងមកនាងបានចូលរួមសម្តែងរឿងជាច្រើនដែលមានដូចជារឿង«អង្រឹង»,«សសរកន្លោង»,«ឯណាខ្មោច?» និងរឿងទារុណកម្មខ្មោច» ជាដើម។  សួង ស៊ីធឿន បានភ្ជាប់ស្នេហ៍ ជាមួយ តារាប្រុស លោក សំខាន់ ក្រោយពីបានសម្តែងរឿងរួមគ្នាស្របកាលណោះនាងកំពុងខូចចិត្ត ដោយគូដណ្តឹងត្រូវបាត់បង់ជីវិតដោយសារឧបទ្ធវហេតុគ្រោះថ្នាក់ចរាចរណ៍។ក្រោយស្វែងយល់ ចិត្ត ថ្លើមគ្នាមួយរយៈ សួង ស៊ីធឿន បានសម្រេចភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរ និងទទួលបាន ចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ដែលមានឈ្មោះ សំខាន់ សោមា៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor