មិនសំងំស្ងៀមក្រោយ អាចារ្យធំ បានស៊ែររូបភាពរបស់ខ្លួនបញ្ចេញភាពសិចស៊ីអមដោយកំណា ព្យលែបខាយផងនោះបានធ្វើឱ្យស្រីស្អាត ឡូរីន ហាក់ក្តៅស្លឹកត្រចៀកបានចេញមុខតប ជាមួយ អាចារ្យធំ យ៉ាងវែងអន្លាយ ។ដោយក្នុងនោះស្រីស្អាតរូបនេះបានអះអាងថាមិនដែលចូលចិត្ត អាចារ្យធំ តាំងពីយូរមកហើយនូវការបញ្ចេញមតិនិង អត្តចរិតជេរដៀលប្រមាថ។
គួរបញ្ជាក់ថា ឡូរីន បានចែករំលែករូបភាពដ៏ទាក់ទាញរបស់ខ្លួននៅក្នុងឈុតសិចស៊ីកាលពី ពេលថ្មីៗនេះដែលធ្វើឱ្យមានការវែកញែកជាច្រើនពីសំណាក់អ្នកលេងហ្វេសប៊ុកជុំវិញការបញ្ចេញរូបរាងរបស់គូស្នេហ៍តារារ៉េប វណ្ណដា ។
ជាមួយនឹងការពេញចិត្តក៏មានមហាជនមួយភាគបាន បង្ហាញការហួសចិត្តចំពោះភាពសិចស៊ីរបស់ ស្រីស្អាតរូបនេះដោយក្នុងនោះ អាចារ្យធំ ក៏បាន បញ្ចេញកំណាព្យបែបចាក់ដោតចំពោះការបង្ហាញរាងសិចស៊ីរបស់ ឡូរីន។ មិនអាចសំងំស្ងៀម ចំពោះអត្ថន័យកំណាព្យរបស់ អាចារ្យធំ ឡូរីន បានចូលទៅខមិនយ៉ាងវែងក្នុងផេករបស់ អាចា ររ្យធំ ផ្ទាល់តែម្តងដោយបានលើកឡើងថា ចំណាស់តាគេហើយកុំលូកដៃនិងរឿងក្មេងស្រីៗ ហើ យស្លៀកពាក់ថ្លៃថ្នូរស្អាតត្រឹមត្រូវដូច អាចារ្យធំ គួរជ្រើសរើសប្រើពាក្យដោយពិចារណា ចាស់ ហើយ សាងបុណ្យ សាងកុសល្យ ស្គាល់វ័យរបស់ខ្លួនផង។
នេះជាសំណេររបស់ស្រីស្អាត ឡូរីន «សួស្តីអ៊ុំ !ជាដំបូងខ្ញុំសូមទទួលស្គាល់ថាខ្ញុំមិនដែលចូល ចិត្តអ៊ុំតាំងពីយូរមកម៉្លេះ ខ្ញុំមិនចូលចិត្តនូវការបញ្ចេញមតិហ្នឹងអត្តចរិតផ្សេងៗ ជេរដៀលប្រមាថ ។ល។តែខ្ញុំអត់បានប្រតិកម្មរឺចាំបាច់ឱ្យគ្រប់គ្នាដឹងថាខ្ញុំមិនពេញចិត្តអ៊ុំឡើយ មិនមេនថ្មីៗ ដែល ផុសរូបខ្ញុំទេយ៉ាងណាខ្ញុំបានឃើញអ៊ុំបានផុសរូបខ្ញុំជាសាធារណៈអមជាមួយហ្នឹងកំណាព្យដែលអ៊ុំជឿជាក់ថា ខ្លួននិយាយអ្វីក៏ត្រូវព្រោះអ៊ុំជាមនុស្សចាស់ ទោះយ៉ាង..អ៊ុំដឹងថាបើសិនណាផុស ម្នាក់ៗប្រាកដជាមានមតិរៀងៗខ្លួន តើអ៊ុំសប្បាយចិត្តហ្នឹងជាន់ពន្លិចហើយចូលចិត្តស្តាប់ ពាក្យ ជេរ ដៀលវា ពិរោះត្រចៀកសប្បាយភ្នែកសម្រាប់អ៊ុំរីយ៉ាងណា? ចង់សួរថានេះជាអ្វីដែលអ៊ុំចង់ ឃើញមេនអត់? នេះខ្ញុំមានការងារ សុច្ចរិត មានមុខរបរត្រឹមត្រូវ មានគ្រួសារពូជអម្បូរត្រឹមត្រូវ បើគ្រាន់តែការស្លៀកពាក់ខ្ញុំមិនសាកសមហ្នឹងភ្នែកបែបណា តែខ្ញុំជាក្មេង ជាមនុស្សស្រី ខ្ញុំសែ នស្រលាញ់មុខមាត់រាងកាយសព្វបែបយ៉ាងដែលខ្ញុំមានហេតុអ្វីខ្ញុំគ្មានសិទ្ធិក្នុងការធ្វើអ្វីដែលខ្ញុំចង់ធ្វើ?
ខ្ញុំមិនដែលមានមតិរឺមានចេតនាបំពុលសង្គមឡើយ។ តើអ៊ុំគិតថាអ៊ុំធ្វើអញ្ចឹងទៅខ្ញុំហ្នឹង តបតរឺយ៉ាងណា? ខ្លួនខ្ញុំខ្ញុំដឹងបែបណាក្មេងៗសម័យនេះគេស្លៀកពាក់យ៉ាងមិច fashion& lifestyle… គេដើរដល់ណា គ្មាននរណាទៅដើរស្រាតទេអ៊ុំ ទោះមនុស្សមិនស្រាតក៏គេដឹងថា រូបរាងមនុស្សស្រីមនុស្សប្រុសគឺមានតែប៉ុណ្ណឹង តែហេតុអីអ៊ុំគិតបានតែរឿងស្មោគរោគបែប ហ្នឹង? មនុស្សអត្តចរិតយ៉ាងមិចគេ ស្តាប់គេពិចារណាលើការសន្ទនា ការបញ្ចេញមតិផ្សេងៗ មិនមែន លើរូបរាងរឺការស្លៀកពាក់ទេ មនុស្សmindsetដូចអ៊ុំក៏កុំប្រាថ្នានារី ដែលចេះការងារ ចេះមើលថែ ចេះដាំស្លរ ចេះថែរក្សាខ្លួនស្អាតៗអី ចេះជួយដោះស្រាយបញ្ហាផ្សេងៗអី…
ការ គិតរបស់អ៊ុំគឺបានត្រឹមគៀបសង្កត់លើមនុស្សស្រីដែលទន់ខ្សោយឱ្យនៅក្រោមសារ៉ុងអ៊ុំ ចង់ឱ្យ មនុស្សស្រីដែលខ្លួនស្រលាញ់បម្រើខ្លួន គិតថាខ្លួននៅលើហឹង មាសទឹកដប់ សម្តីមួយម៉ាត់ៗ ធ្លាក់លុយចេញមក និយាយអីក៏មិនចេះខុស មនុស្សប្រុសបែបនេះមនុស្សស្រីស្អាតឆ្លាតល្អ ក៏គេមិនទៅយកខ្លួនបៀតដែរអ៊ុំ បើទោះអ៊ុំគិតថា «អញខ្ពើមហ្នឹងយកទៀតហ៎ស្រីម៉ាកចឹងៗ» តែកុំសង្ឃឹមគេឱ្យខ្លួន សាច់ស្រស់គេបៀតអ៊ុំអី មនុស្សប្រុស មុខមិនស្អាតសម្តីអាក្រក់ដូច អ៊ុំ ការគិតមិនឱ្យតម្លៃមនុស្សស្រី គិតថាមនុស្សប្រុសគ្នាឯងនិយាយអ្វីក៏ឡូយ ជាចុងបញ្ចប់ខ្ញុំចង់ ប្រាប់ អ៊ុំថាកុំគិតតែស្រីsexyមិនចេះធ្វើអីក្រៅពីចាយលុយ ដេកអេះពោះ ចេះតែស្អាតខ្លួន ប្រា ណ មួយមុខ តាមដានគេសិនផងមុនហ្នឹងមានចេតនាគិតអីលើគេមួយ…ខ្ញុំស្រលាញ់ខ្លួនឯង គ្រួសារ មនុស្សជាទីស្រលាញ់ និងមនុស្សជុំវិញខ្លួនខ្ញុំទាំងអស់ ខ្ញុំហ៊ានអះអាងថា ខ្ញុំពិតមាន តម្លៃជាមួយហ្នឹងមនុស្សដែលខ្ញុំរស់នៅជាមួយ ព្រោះថាអ៊ុំមិនយល់ពីអត្តន័យជីវិតរបស់បុគ្គល ណា ម្នាក់ឡើយពួកគាត់ពិតមានតម្លៃបំផុតសម្រាប់ជីវិតខ្ញុំដូចគ្នា មិនដែលទៅបំបាក់រឺបំផ្លាញ មនុស្សដែលខ្ញុំស្រលាញ់ទាំងអស់ឡើយ ព្រោះមនុស្សរស់នៅពឹងផ្អែកអ្វីជាជីវិតពិតមិនមែនរូប មួយសន្លឹកដែលអ៊ុំបានតែងកំណាព្យដោយអគតិនោះឡើយ។ស្លៀកពាក់ថ្លៃថ្នូរ ស្អាតត្រឹមត្រូវ ដូចអ៊ុំ គួរជ្រើសរើសប្រើពាក្យដោយពិចារណា អ៊ុំចាស់ហើយ សាងបុណ្យ សាងកុសល្យ ស្គាល់ វ័យខ្លួនឯងផង កុំលូកដៃចូលជើងរឿងក្មេងស្រីៗអីចំណាស់ធ្វើតាគេបានហើយ សូម អរគុណ និងសូមអរគុណខ្លួនឯងដែលចំណាយពេលសរសេរផ្តាំផ្ងើទៅអ៊ុំ» ៕