ក្រោយពីសំងំអស់ជាច្រើនថ្ងៃពេលនេះតារាចម្រៀង វណ្ណថាន បានចេញលេិខិតបំភ្លឺជាសាធា រណៈនៅក្នុងថ្ងៃទី ១៩មុុននេះបន្តិចចំពោះការចោទប្រកាន់របស់ស្ត្រីវ័យក្មេងដែលមានឈ្មោះ ថា ធីតា ។ ក្នុងនោះលោកក៏បានលើកឡើងពីមូលហេតុមិនចេញមុខបកស្រាយភ្លាមៗដោយ សារលោកចង់ឱ្យមានដំណោះស្រាយទៅតាមនីតិវិធីច្បាប់ ។
ដើម្បីឱ្យអ្នកគាំទ្រក៏ដូចជាមហាជនទាំងអស់ឈប់មានមន្ទិលទៀតពេលនេះតារាចម្រៀងប្រចាំផលិតកម្មបារមិ លោក វណ្ណថាន បានចេញសេចក្តីបំភ្លឺជាសាធារណៈចំពោះរឿងរ៉ាវរសើប ដែលបានកើតឡើងនាពេលកន្លងមកដែលបង្កដោយស្រ្តីវ័យក្មេង ធីតា ។ លិខិតបំភ្លឺជា សាធារណៈរបស់ វណ្ណថាន មានសេចក្តីរៀបរាប់ដូចតទៅ «ខ្ញុំបាទ លី វណ្ណថាន សុំអនុញ្ញាត គោរពជម្រាបជូនទៅកាន់អ្នកគាំទ្រ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា សប្តាហ៍ ដែលទើបតែកន្លងមកនេះគឺជាពេលដែលពិបាកនិងគួរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់ខ្ញុំ។
ហើយខ្ញុំបាទក៏ដឹងថាពុកម៉ែបងប្អូនមានមន្ទិលនិងចម្ងល់ជាច្រើនទាក់ទងនឹងការស្ងៀមស្ងាត់របស់ខ្ញុំបាទ។ថ្ងៃនេះខ្ញុំបាទសូមអំពាវនាវដល់អ្នកកាន់បណ្តាញសង្គមនិងប្រព័ន្ធសារព័ត៌មានទាំងអស់ដែលបានតាមដាននិងចុះផ្សាយព័ត៌មានទាក់ទងនិងករណីនេះសូមមេត្តាកុំបន្តការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានមិនពិតទាំងនេះហើយសូមរង់ចាំការសម្រេចសេចក្តីរបស់តុលាការមុនពេលចុះផ្សាយឬធ្វើការវិនិច្្ឆ័យណាមួយដោយពុំមានមូលដ្ឋានឬប្រភពច្បាស់លាស់។រយៈពេលកន្លងមកនេះមានបណ្តាញសារព័ត៌មាននិងគេហទំព័រជាច្រើនបានច្ុះផ្សាយព័ត៌មានមិនពិតទាក់ទងនឹងខ្ញុំបាទពេញទូទាំងប្រទេសដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតបុគ្គល និងអាជីពរបស់ខ្ញុំបាទក៏ដូចជាបំពុលបណ្តាញសង្គមទូទាំងប្រទេស។
ខ្ញុំបាទសូមធ្វើការសុំទោសដោយគោរពទៅកាន់អ្នកគាំទ្រក៏ដូចជាសាធារណៈជនទាំងអស់ដោយរឿងនេះបង្កជាការជ្រួលច្របល់ក្នុងបណ្តាញសង្គម។ ខ្ញុំបាទពិតជាមានការពិបាកខ្លាំង មែនទែនដែលមិនអាចធ្វើការបកស្រាយភ្លាមៗជូនទៅកាន់បងប្អូននិងអ្នកគាំទ្រទាំងអស់គ្នា ខណៈពេលដែលកេរ្ត៍ឈ្មោះនិងកិត្តិយសរបស់ខ្ញុំបាទត្រូវបានបង្ខូចបែបនេះ។ដោយហេតុនេះ ហើយទើបខ្ញុំបាទសម្រេចចិត្តដោះស្រាយបញ្ហានេះតាមនីតិវិធីគឺតាមច្បាប់ដើម្បីបញ្ជាក់ពីភាព ស្អាតស្អំនិងស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់ខ្ញុំបាទវិញ។ខ្ញុំបាទនិងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្ញុំទៅកាន់តុលាការ។ខ្ញុំបាទសូមសំណូមពរឱ្យពុកម៉ែបងប្អូនរង់ចាំការសម្រេចរបស់តុលាការមុនពេលធ្វើការអារកាត់ណាមួយ»។ជាចុងក្រោយលោកក៏បានអរគុណដល់អ្នកគាំទ្រដែលស្រឡាញ់លើកទឹកចិត្ត និងគាំទ្រក្នុងគ្រាលំបាករបស់លោកមួយនេះ ។អ្នក គាំទ្ររបស់ វណ្ណថាន រំពឹងថារឿងនេះនិឹងបានបញ្ចប់ក្រោយលោកចេញមុខបកស្រាយច្បាស់ លាស់បែបនេះ៕