ជិតដាច់ឆ្នាំថ្មីតារាចម្រៀង ព្រាប សុវត្ថិ បានងាកមកលេងស្ទីលបែបយុវវ័យយ៉ាងអស់មិនថា ការតែងខ្លួនក្បាច់រាំឬបទចម្រៀងនោះទេ ។ តួយ៉ាងថ្មីៗនេះលោកបានបង្ហាញក្បាច់រាំនៅក្នុង ការថតMVបទថ្មីដែលឃើញថាពិតជាមិនទាក់ទាញមិនចាញ់តារាស្រករក្រោយឡើយ តែយ៉ាង ណាគេសង្កេតឃើញមានទាំងអ្នកពេញចិត្តនិងអ្នកផ្តល់ជាខមិនឱ្យលោកច្រៀងបទមនោសញ្ចេតនាដូចកន្លងមកពិរោះជាង។
គួរឱ្យដឹងថាបើទោះបទ «សែកមន្ត»ទទួលបានការរិះគន់ពីសំណាក់មហាជនភាគច្រើនក្តី តែមួយ បទនេះក៏បានធ្វើឱ្យអ្នកគាំទ្រជាយុវវ័យច្រើនពេញចិត្តហើយជារឿយៗគេតែងឃើញតារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះបកស្រាយនៅតាមឆាកប្រគំតន្រ្តីតាមបណ្តារេត្តមិនដែលរំលងនោះទេ ។ក្រៅពីបទ«សែកមន្ត» ថ្មីៗនេះគេបានឃើញតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញនូវ សកម្មភាពខ្លះៗនៅក្នុងការថត MV បទថ្មីជាចង្វាក់ញាក់បែបយុវវ័យហើយការរៀបចំខ្លួនទាំង សម្លៀកបំពាក់និងម៉ូដសក់ក៏ទាន់សម័យមិនធម្មតាដែរ។ បន្ថែមពីនេះក៏កាន់តែទាក់ទាញជាមួយ នឹងក្បាច់រាំយ៉ាងរស់រវើករបស់តារាវ័យក្បែ ៥០ឆ្នាំរូបនេះទៀតផង ។
ត្រឹមតែជាសកម្មភាព MV ក្រៅផ្លូវការក្តី តែអ្នកលេងបណ្តាញសង្ឋមជាច្រើនបានចូលរួមបញ្ចេញយោបល់ជាបន្តបន្ទាប់ ដោ យអ្នកខ្លះបានសរសើរពីទេពកោល្យរបស់លោក ព្រាប សុវត្ថិ ដែលនៅតាមមានភាពរស់រវើក មិនថានៅក្នុងទម្រង់សិល្បៈបែបបុរាណឬ សម័យនោះទេ។ ខ្លះទៀតក៏បានសរសើរពីភាពសង្ហា និងក្មេងវ័យរបស់តារាចម្រៀង ព្រាប សុវត្ថិ ដែលមិនជ្រេទៅតាមអាយុ ។
ជាមួយនឹងការសរសើរក៏មានអ្នកគាំទ្រមួយចំនួនបានបញ្ចេញយោបល់ក្នុងន័យមិនសូវពេញចិត្តចំពោះការងាកមកចាប់យកស្ទីលបែបយុវវ័យរបស់តារាចម្រៀង ព្រាប សុវត្ថិ ដើម្បីតម្រូវទីផ្សារ ថា«អារម្មណ៍ខ្ញុំផ្ទាល់គឺថាការតុបតែងឬស្ទាយរបស់អាយដលហាក់ដូចជាឆ្គងមិនទំនងដូចកាល ជាង ១០ ទៅ២០ឆ្នាំមុនសោះ » «ទុកបទអញ្ចឹងឱ្យកូនៗល្អជាង បង សុវត្ថិ ចាស់ហើយច្រៀង បទបុរាណឬ ប្រពៃណីទើបល្អ» «ខ្ញូំយល់ពីតន្ត្រីសម័យអាយដល តែដូរស្ទាយMV ខ្លះទៅវាដូច រាសាំបបន្តិច»។ ប៉ុន្តែនេះគ្រាន់តែជាមតិរបស់អ្នកលេងហ្វេសប៊ុកខ្លះៗប៉ុណ្ណោះ ការពិតបែបណា មានតែរង់ចាំទស្សនាMV ផ្លូវការរបស់តារាចម្រៀង ព្រាប សុវត្ថិ ទាំងអស់គ្នា៕