ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំគេមិនដែលដឹងថាតារាចម្រៀង ខេម ចេះនិពន្ទំនុកច្រៀង នោះឡើយ តែថ្មីៗនេះគេបានឃើញតារាចម្រៀងសំឡេងស្អករូបនេះបានបញ្ចេញសមត្ថភាព ថ្មីលោកដំបូងដោយនិពន្ធទំនុកច្រៀងឱ្យសិស្សប្អូនរួមទ្រនំមួយរូបដែលធ្វើឱ្យអ្នកគាំទ្របស់លោកមានការចាប់អារម្មណ៍ផងដែរ ។
មួយរយៈចុងក្រោយនេះតារាចម្រៀង ខេម មិនទាន់មានស្ទីលថ្មីឬបទចម្រៀងផ្ទុះខ្លាំងដូចឧកញ៉ា ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត នោះឡើយ តែយ៉ាងណាលោកក៏កំពុងមមាញឹកនៅក្នុងការកើប ប្រាក់នៅតាមការប្រគំតន្រ្តី តាមបណ្តារខេត្តជាច្រើន ។ អ្វីដែលចាប់អារម្មណ៍ស្របពេលមិន ទាន់មានបទចម្រៀងស្វាគមន៍អ្នកគាំទ្រនោះថ្មីៗនេះលោក ខេម បានបញ្ចេញទេពកោសល្យថ្មី គឺការនិពន្ធទំនុកភ្លេង និងទំនុកច្រៀងឱ្យតារាជើងថ្មីលោក Rada នៅក្នុងបទចម្រៀងដែលមាន ចំណងជើងថា«បោកចុះបើបងព្រមឱ្យបោក»។
នេះគឺជាការវិវត្តន័ថ្មីមួយរបស់តារាចម្រៀង ខេម ដែលធ្លាប់តែច្រៀងបទ ដែលគេនិពន្ធឱ្យស្រាប់តែពេលនេះលោកអាចនិពន្ធបទចម្រៀងបានដោ យខ្លួនឯងឃើញថាជារឿងមួយដែលល្អដែលលោកអាចនិពន្ធបទចម្រៀងទៅតាមចំណង់ចំណូលចិត្តដែលខ្លួនពេញចិត្តនិង ស្រឡាញ់។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនលើកទឹកចិត្តចង់ឱ្យ តារា ចម្រៀង ខេម បញ្ចេញស្នាដៃនិពន្ធបទដោយខ្លួនឯងឱ្យបានឆាប់ៗ ។
មិនត្រឹមតែមិនមានបទផ្ទុះ តែចុងក្រោយនេះគេសង្កេតឃើញ តារាចម្រៀង ខេម ហាក់មិនចាប់ អារម្មណ៍នៅក្នុងការផ្លាស់ប្តូរស្ទាយយុវវ័យដូចតារាចម្រៀងរៀមច្បងរួមទ្រនំនោះឡើយ ។ ចូល ប្រឡូកក្នុងសិល្បៈជាង ១០ឆ្នាំ ខេម នៅតែទទួលបានការគាំទ្រនិងស្រឡាញ់ពីសំណាក់មហា ជនតាមរយៈបទល្បីៗជាច្រើនរបស់លោកកន្លងមក ។ ក្រៅពីការងារសង្គម ខេម ក៏មានសកម្ម ភាពចូលរួមនៅក្នុងកិច្ចការសង្គមជាច្រើនដែលកន្លងមកអ្នកគាំទ្ររបស់លោកថែមទាំងជូនពរឱ្យ លោកឆាប់មានងារជាឧកញ៉ា ឆាប់ៗដូចរៀមច្បងរួមផលិតកម្មផងដែរ៕