Sponsor

តបជាមួយលិខិតបំភ្លឺរបស់តារាចម្រៀង វណ្ណថាន ដែលបានចេញជាសាធារណៈថានិងចាត់ វិធានការទៅតាមផ្លូវច្បាប់ដើម្បីលាងភាពស្អាតស្អំរបស់លោកពេលនេះ ធីតា បានឡាយវីដេអូ សុំទោស វណ្ណថាន ជាសាធារណៈដែលនាងបានចោទថាលោកបានចម្លងរោគដល់រូបនាង។

គូរបញ្ជាក់ថាក្រោយពីរក្សាភាពស្ងប់ស្ងាត់តារាចម្រៀងប្រចាំផលិតកម្មបារមី លោក វណ្ណថាន បានចេញលិខិតបំភ្លឺជាសាធារណៈចំពោះរឿងរ៉ាវរសើបដែលបានកើតឡើងនាពេលកន្លង មក ដែលបង្កដោយស្រ្តីវ័យក្មេង ធីតា ដែលធ្វើឱ្យលោកខូចកេរ្ត៍ឈ្មោះ និងកិត្តិយសជាខ្លាំង។


អ្វីដែលចាប់អារម្មណ៍ក្រោយលោក វណ្ណថាន់ ចេញលិខិតបំភ្លឺជាសាធារណៈនៅក្នុងថ្ងៃនេះ ធីតា ក៏បានចេញមុខឡាយវីដេអូ នឹងបានធ្វើការសុំទោសដល់ វណ្ណថាន ដែលនាងបាននិយាយ មិនពិតចោទប្រកាន់ថាបានចម្លងរោគដល់រូបនាង។ ប៉ុន្តែ ធីតា បានទទួលស្គាល់ថាខ្លួនពិត ជំងឺមែនតែ មិនបានកើតមហារីកមាត់ស្បូនទេ ។ ទោះជាបានសុំទោស វណ្ណថាន ក្តី តែ ធីតា ទទួលស្គាល់ថាឆាតដែលនាងបង្ហាញនោះពិតជាឆាតរបស់ វណ្ណថាន ពិតមែនមិនមែន ជាការ កាត់តទេ ។

ដ្បិតទទួលស្គាល់និងបានសុំទោស វណ្ណថាន ពីមូលហេតុដែលខ្លួនយល់ច្រឡំថាឆ្លងរោគពី លោកក្តី  តែនារីវ័យក្មេងរូបនេះបានសុំឱ្យ វណ្ណថាន បកស្រាយឱ្យបានច្បាស់លាស់រឿងចាប់ បង្ខំរូបនាង។ គេមិនទាន់ដឹងថាក្រោយនារីវ័យក្មេងរូបនេះទទួលស្គាល់ពីកំហុសដែលបានមូល បង្កាច់ទៅលើ វណ្ណថាន តើលោកនឹងអនុគ្រោះឬចាត់វិធានការបែបណាឡើយ ខណៈ ពេលនេះប្រជាប្រិយភាពរបស់លោកក៏ធ្លាក់ចុះយ៉ាងគំហុកក្រោយជួបរឿងអាស្រូវមួយនេះ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor