Sponsor

មានការចាប់អារម្មណ៍ខ្លាំងក្រោយវីដេអូខ្លីនៅក្នុងសកម្មភាព MVបទ«កុលាបមានបន្លា» របស់ ឧកញ៉ា ព្រាប សុវត្ថិ ទទួលបានអ្នកចុចចូលទស្សនាច្រើនហួសការស្មានត្រឹមតែមួយរយៈខ្លី ប៉ុណ្ណោះ។ តាមការលើកឡើងនៅក្នុងផេកលក់ផលិតផលរបស់លោកបានបង្ហាញត្រឹមរយៈពេ លលមិនដល់មួយថ្ងៃផងមានអ្នកលេងបណ្តាញសង្គមចូលទស្សនារហូតដល់ទៅជាងពីរលានដងឯណោះ។


កៀកដាច់ឆ្នាំតារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ បានបង្ហាញបទចម្រៀងថ្មីៗជាមួយស្ទីល លេងខ្លួនបែបស្ទាវម្តងទៅតាមសម័យកាលនិងតម្រូវការទីផ្សារនៃអ្នកស្តាប់ ។ 

ក្នុងនោះមានដូច ជាបទ «សែកមន្ត»ដែលមានការច្របាច់បញ្ចូលនៅបទភ្លេងសម័យនិងបុរាណបញ្ចូលគ្នា បើទោះ មានការរិះគន់បន្តិចក្តី តែបទនេះទទួលបានការពេញនិយមស្តាប់ពីសំណាក់អ្នកស្តាប់ ។ បទ «សែកមន្ត» មិនទាន់ស្ងប់ការគាំទ្រផងពេលនេះឧកញ៉ា ព្រាប សុវត្ថិ បានធ្វើឱ្យអ្នកគាំទ្រចាប់ អារម្មណ៍តាមរយៈបទ«កុលាបមានបន្លា»របស់លោកដែលទើបនឹងបង្ហោះជាផ្លូវការនៅក្នុងថ្ងៃទី ១៩មុននេះតែម្តង ។ 

មុននឹងបង្ហោះជាផ្លូវការតារាចម្រៀង ព្រាប សុវត្ថិ ក៏បានចែករំលែក សកម្មភាពខ្លីៗនៅក្នុងបទចម្រៀងមួយបទនេះដែលតាមការលើកឡើងនៅក្នុងផេក preap sovath brand បានឱ្យដឹងថា មានអ្នកចុចចូលទស្សនាជាងពីរលានដងត្រឹមតែកន្លះថ្ងៃ ឃើញ ថាពិតជាផ្ទុះខ្លាំងមិនធម្មតាឡើយ ។ អាចនិយាយថាតារាចម្រៀង ព្រាប សុវត្ថិ នៅតែជាតារា ចម្រៀងជើងខ្លាំងបើទោះ លោកមានវ័យច្រើនទៅហើយក្តី ។

ជាមួយគ្នានោះគេបានឃើញ preap sovath brand បានបង្ហោះសារអរគុណដល់អ្នកគាំទ្រ តា រាចម្រៀង ព្រាប សុវត្ថិ ថា  «សូមគោរពអរគុណអ៊ុំប្រុសអ៊ុំស្រី ពូមីង បងប្អូន ដែលបានចូលមក មើល video ខ្លីថ្មីរបស់បង ព្រាប សុវត្ថិ ក្នុងរយះពេល12ម៉ោងបាន 2.3M View»។ ពេលនេះ MVបទ«កុលាបមានបន្លា»របស់តារាចម្រៀង ព្រាប សុវត្ថិ ក៏បានចេញជាផ្លូវការ ដែលគេសង្កេ តឃើញថាការផ្លាស់ប្តូរជាថ្មីរបស់លោក ព្រាប សុវត្ថិ នៅតែអ៊េម បើទោះអ្នកគាំទ្រមួយ ចំនួនចង់ បានការវិលត្រឡប់របស់ឧកញ៉ា ព្រាប សុវត្ថិ ពីមុនក្តី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor