Sponsor

មិនខុសពីតារាចម្រៀងរៀមច្បងរួមទ្រនំនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីឡើយ ហ៊ិន លីដា បានងាកមក លេងស្ទីលបែ្លកបែបយុវវ័យជាមួយនឹងសក់វែងពណ៌សដែលគេមិនធ្លាប់ឃើញពីមុនមក ។ ប៉ុន្តែស្ទីល មួយនេះរួមនឹងបទថ្មីរបស់ ហ៊ិន លីដា ហាក់ទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ រហូតមាន ការលាន់មាត់ថាតារាចម្រៀង តន់ ចន្ទសីម៉ា មានគូប្រជែងហើយ។


ធ្លាប់តែច្រៀងបទបែបប្រពៃណី និងបទមនោសញ្ចេតនាមរតកដើម តែក្រោយពីក្លាយជាសមាជិកនៅក្នុង ទ្រនំហ្គាឡាក់ស៊ី ហ៊ិន លីដា បានផ្លាស់ប្តូរស្ទីលថ្មី តែកន្លងមកមិនសូវលេចធ្លោប៉ុន្មានឡើយ តែថ្មី ៗនេះ ហ៊ិន លីដា ហាក់ឡើងកូដខ្លាំងជាមួយនឹងបទ «អូសវ៉ាលី» រួមនឹងស្ទីលសក់សរបស់នាង។មិនថា បង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្រ្តីនៅតាមបណ្តារខេត្តណាឡើយ ហ៊ុន លីដា តែងបកស្រាយបទមួយ នេះដោយទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់អ្នកទស្សនាជាច្រើន ។

ដោយសារស្ទីលសក់ស របស់ ហ៊ិន លីដា ហាក់ទទួលបានការគាំទ្រខ្លាំងទើបនៅក្នុងបទថ្មីដែលទើបទម្លាក់ដែលមានចំណងជើង ថា«ឈប់ COMPARE អូន » Version ស្រី ។អ្វីដែលកត់សម្គាល់កៀកដាច់ឆ្នាំគេសម្គាល់ឃើញតារា ចម្រៀងស្រីប្រុសនៅក្នុងទ្រនំហ្គាឡាក់ស៊ីបានងាកមកប្តូរទម្រង់ច្រៀងនិងការតុបតែងខ្លួនបែបទាន់សម័យស្ទើរគ្រប់គ្នា ដើម្បីតម្រូវអ្នកគាំទ្រនិងទីផ្សារចម្រៀងរបស់ខ្លួន ។

បើគិតមកដល់បច្ចុប្បន្ន ហ៊ិន លីដា មានទ្រនំច្បាស់លាស់ប្រមាណជាពីរឆ្នាំហើយនាងក៏មានបទចម្រៀង ផ្ទាល់ខ្លួនជាច្រើនបទដែលមានទាំងបទមនោសញ្ចតនា និងបទញាក់ ។ ក្រោយប្រជាប្រិយភាពកាន់តែ លេចធ្លោជាមួយនឹងបទ «អូសវ៉ាលី» ធ្វើឱ្យមានការលើកឡើងថា តន់ ចន្ទសីម៉ា អាចនឹងមានគូប្រជែង តែ
យ៉ាងណា ហ៊ិន លីដា បានលើកឡើងថានាងមិនដែលមានបំណងបែបនេះទេព្រោះនាង និង តន់ ចន្ទ សីម៉ា ស្គាល់និងរាប់អានគ្នាច្រើនឆ្នាំស្ទើរដូចបងប្អូនបង្កើតទៅហើយ ។ ម៉្យាងពួកខ្លួនក៏មានស្ទីលខុសគ្នា ដែរ។ សម្រាប់ តន់ ចន្ទសីម៉ា ក៏មិនបារម្ភ និងតែងលើកទឹកចិត្តកុំឱ្យនាងខ្វល់ និងគិតពីរឿងនេះ។ ហ៊ិន លីដា ធ្លាប់ជាបេក្ខភាពចូលរួមនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodia Idol រដូវកាលទីពីរនៅក្នុងឆ្នាំ ២០១៦ និងជាម្ចាស់ពានក្នុងកម្មវិធី «ផ្កាយរះក្នុងសួន»របស់ទូរទស្សន៍អប្សរា ទៀតផង៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor