មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយបានឃើញការប្រកាសរបស់អ្នកដឹកនាំមួយរូបដែលបានផ្តល់ឱកាសឱ្យតារាចម្រៀង ប៊ុត សីហា នៅក្នុងការងារសិល្បៈជាមួយ រូបលោក ។អ្នកដឹកនាំរូបនេះជឿជាក់ថាលោក ប៊ុត សីហា នឹងមានទីផ្សារឡើងវិញប្រសិនច្បាស់ លាស់ថានឹងកែខ្លួនជាថ្មី។
ដោយសារតែធ្លាប់ដើរផ្លូវខុសទើបអ្នកដឹកនាំសម្តែងលោក រិទ្ធ អូមេហ្គា បានផ្តល់ឱកាសដល់ លោក ប៊ុត សីហា ហើយរំពឹងថាជាសន្យាចុងក្រោយហើយក៏ជាពេលវេលាដែលអតីតម្ចាស់ពាន រូបនេះអាចសាងប្រជាប្រិយភាពជាថ្មីនៅក្នុងអាជីពសិល្បៈក្រោយធ្លាក់ដល់ចំណុចសូន្យបន្ទាប់ពី លោកបានដើរផ្លូវខុសមួយលើកជាពីរលើក។
លោក រិទ្ធ អូមេហ្គា បានបង្ហោះសំណេរផ្តល់ដំណឹ ងឱ្យ ប៊ុត សីហា ថា «ខ្ញុំធ្លាប់ខុស សីហា ក៏ធ្លាប់ខុសខ្ញុំឃើញការបង្ហោះពីការដឹងខុសនឹងការ តាំងចិត្តសន្យាលើកចុងក្រោយរបស់ សីហា ខ្ញុំជឿថាបើ សីហា ចូលរួមមួយខ្ញុំធ្វើជាArtists រប ស់ខ្ញុំ សីហា អាចនឹងមានទីផ្សាម្តងទៀតសំខាន់អោយតែ សីហា ច្បាស់លាស់ថាចង់កែខ្លួនមែន ដឹងកំហុសពីមុនពិតមែន…. សីហា អាចទាក់ទងមកខ្ញុំបានខ្ញុំរង់ ចាំទទួលនឹងជួយសីហា ផ្តល់ ឱកាសអោយសីហា កែប្រែខ្លួននឹងងើបឈរម្តងទៀតអ្វីដែលខ្ញុំអាចផ្តល់អោយបានធ្វើចំរៀង Original song / ផលិត MV / Short film MV / ដើរ Marketing-promote / ទំលាក់ Event តាមបណ្តារ Pub-Concert-TV »។
គេមិនទាន់ឃើញលោក ប៊ុត សីហា ឆ្លើយតបចំពោះការប្រកាសរបស់អ្នកដឹកនាំសម្តែងលោក រិទ្ធ អូមេហ្គា នៅឡើយទេ ។ក្នុងនោះអ្នកគាំទ្រជាច្រើនសុទ្ធតែបង្ហាញអារម្មណ៍រីករាយហើយ រំពឹងថលោក ប៊ុត សីហា នឹងកែប្រែខ្លួនជាថ្មីដោយប្រើនូវសមត្ថភាពរបស់ខ្លួនជាដើមទុននៅក្នុង អាជីពសិល្បៈជាបន្តទៀតដើម្បីកុំឱ្យ ហ្វេន ហ្វេន ខកចិត្តព្រោះឱកាសល្អមិនមែនចេះតែរត់មក រកច្រើនដងនោះទេ។ គួរបញ្ជាក់ថា លោក ប៊ុត សីហា ធ្លាប់ជាអតីតបេក្ខភាពដែលទទួល បានការគាំទ្រច្រើននូវក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោករបស់ទូរទស្សន៍ហង្សមាសតែដោយសារការដើរផ្លូវខុសមួយលើកជាពីរលើកបានធ្វើឱ្យអ្នកជ្រោមជ្រែងក៏ដូចជាម្ចាស់ផលិតកម្មជាច្រើនខកចិត្តលែងហ៊ានរួមការងារជាមួយលោក បើទោះចុងក្រោយនេះលោកបាន ប៊ុត សីហា ប្រកាសកែខ្លួនតែហាក់មិនទាន់មានខាងផលិតកម្មណាទុកចិត្តនោះទេ ៕