Sponsor

ក្រោយពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជរឲ្យសាលាដំបូងរាជធានីភ្នំពេញជំនុំជម្រះ រឿងក្ដីនេះសារជាថ្មីពាក់ព័ន្ធ ករណីឃាតកម្ម ប៉ុនប៉ងឃាតកម្ម  ប្រើប្រាស់អាវុធដោយគ្មានការ អនុញ្ញាត និងរំលោភលើលំនៅដ្ឋាន ជាថ្មីឡើងវិញឱ្យបានម៉ត់ចត់និងយុត្តិធម៌។កាលពីថ្ងៃទី ២៣ ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញក៏បានប្រកាសសាលក្រមព្រហ្មទណ្ឌជាសាធារណៈ ទៅលើជនជាប់ចោទអតីតឧកញ៉ា ស្រី ស៊ីណា ។


នៅទីបំផុតយុត្តិធម៌ពិតជាមានដល់គូដណ្ដឹងពីររូបគឺ ឡុង លីសុង និង កញ្ចនា ក្រោយពីសមាជិក ក្រុមគ្រួសារជនរងគ្រោះទាំងពីរបានរង់ចាំអស់រយៈពេលកន្លះឆ្នាំ ។ បើតាមការប្រកាសរបស់ សាលក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសជនជាប់ចោទ ស្រី ស៊ីណា ដែលមានអាយុ ៥១ឆ្នាំឱ្យជាប់ពន្ធាគាររយៈពេល ៣១ ឆ្នាំនិងផ្តល់សំណងដល់ក្រុមគ្រួសារ អ្នកដែលស្លាប់ក្នុងម្នាក់ៗទទួលបានទឹកប្រាក់មួយលានដុល្លារ។សម្រាប់អ្នករបូសចំនួន ០២នាក់ ក្នុងម្នាក់៣០ម៉ឺនដុល្លារ និងម្នាក់ទៀត២០ម៉ឺនដុល្លារ។

សរុបជារួមជនជាប់ចោទ ស្រី ស៊ីណា ត្រូវបង់ទឹកប្រាក់ចំនួន ២លាន ៥សែនដុល្លារ ។ ក្រោយបានឃើញការប្រកាសសាលក្រមនេះ មហាជនដែលជាអ្នកតាមដានរឿងក្តីមួយនេះបានបង្ហាញការសាទរព្រោះនេះជាលើកដំបូងដែល តុលាការបានកាត់សេចក្តីជនជាប់ចោទជាឃាតករផ្តល់នូវសំណងដល់គ្រួសារជនរងគ្រោះនូវចំនួនទឹកប្រាក់ច្រើនបែបនេះ។

មហាជនខ្លះលើកឡើងថាវិញ្ញាណក្ខន្ធជនរងគ្រោះទាំងពីរនិងស្ងប់សុខ ព្រោះបានទទួលយុត្តធម៌ បើបូកទាំងអាយុឃាតករ ស្រី ស៊ីណា នឹងជាប់ពន្ធាគារហូតអាយុ ៨២ឆ្នាំ នេះមិនគិតពី ការបន្ធូរបន្ថយទោស។គួរឱ្យដឹងថា ឃាតករ ស្រី ស៊ីណា បានធ្វើការបាញ់សម្លាប់មនុស្សយ៉ាង សាហាវឃោរឃៅកាលពីថ្ងៃទី១៧ មិថុនា ២០២៤ ទៅលើជនរងគ្រោះដែលជាគូដណ្តឹង ជិតរៀបការបណ្តាលឱ្យអ្នកទាំងពីរបាត់បង់ជីវិតនិងមនុស្សពីរនាក់ទៀតរងរបួសដោយគ្រាន់តែទំនាស់ជិតខាងរឿងស្នួលខោអាចបន្តិចបន្តួចប៉ុណ្ណោះ  ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor