ក្រោយពីបានឃើញអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការវែកញែកពីរូបសម្រស់របស់ តារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ តាមបណ្តាញសង្គមដោយអ្នកខ្លះបានបង្ហាញពីការអា ណិតអាសូរហើយខ្លះទៀតបានខមិនពាក្យពេចន៍មួយចំនួនដែលអវិជ្ជមាននោះ។ លោក តាន់ គឺមសួរ ដែលធ្លាប់ដឹងរឿងរ៉ាវមួយចំនួនរបស់ ថៃ អតិជាតិបុត្រ បានចេញមុខបង្ហោះសារខ្លះៗពី ហេតុផលមួយចំនួនដែលធ្វើឱ្យតារាវ័យក្មេងរូបនេះធ្លាក់ខ្លួនស្គមបាក់សម្រស់ដូច្នេះ ។
លោក តាន់ គឺមសួរ បានបង្ហាញពីសារមួយចំនួនដែលតារាចម្រៀង ថៃ អតិជាតិបុត្រ បានលើក ទឹកចិត្តឱ្យលោកក្នុងពេលបំពេញការងារសង្គមជាសកម្មជនការពារព្រៃឈើនាពេលកន្លងមក ។ ជាមួយគ្នានោះតារាវ័យក្មេងម្នាក់នេះក៏ធ្លាប់បានឆាតទៅខ្ចីប្រាក់របស់លោកនេះបើតាមការបង្ហាញរបស់លោក តាន់ គឹមសួរ ។ បន្ថែមពីនោះលោក តាន់ គឺមសួរ ក៏បានសំណូមពរឱ្យអ្នកលេង បណ្តាញសង្គមកុំដាក់សម្ពាធឱ្យ ថៃ អតិជាតិបុត្រ បន្តទៀតព្រោះតារារូបនេះជួបទុក្ខលំបាកច្រើ ននាពេលចុងក្រោយនេះ ។ លោក តាន់ គឹមសួរ បានបង្ហោះសារថា «ប្អូនបុត្រគឺជាក្មេងល្អតែង តែតាមដានកិច្ចការងារសង្គម តែងតែបង្ហាញការចូលរួមលើកទឹកចិត្តដល់ខ្ញុំ តែមួយរយចុងក្រោ យនេះប្អូនជួបទុក្ខលំបាកជាច្រើន។ ដោយសារតែប្អូនក្មេងឱកាសនៃការប្រឈមនូវការតានតឹង ផ្លូវចិត្តកើតមានច្រើនសូមបងប្អូនមួយចំនួនបញ្ឈប់ការដាក់សម្ពាធឲ្យប្អូនកាន់តែខ្លាំងជាងនេះទៀត។ តើអាចបានទេប្ដូរមកជាការចូលរួមលើកទឹកចិត្តប្អូនបុត្រវិញ?»។
ការលើកឡើងខ្លះៗរបស់លោក តាន់ គឹមសួរ កាន់តែធ្វើឱ្យអ្នកគាំទ្រមានការអាណិតដល់ តារា វ័យ ២៤ឆ្នាំរូបនេះជាខ្លាំងព្រោះមិននឹកស្មានថារយៈពេលមិនប៉ុន្មានសោះ ថៃ អតិជាតិបុត្រ បានបាត់បង់អស់ទាំងកេរ្តិ៍ឈ្មោះ ស្នេហា និងរូបសម្រស់ដែលស្ទើរតែចំណាំរូបលោកមិនបាន។ ក្នុង នោះក៏មានការផ្តល់កម្លាំងចិត្តពីសំណាក់អ្នកលេងហ្វេសប៊ុកមួយចំនួនដល់តារាប្រុសរូបនេះហើយរំពឹងថាលោកនឹងត្រឡប់មកជា ថៃ អតិជាតិបុត្រ ដូចពីមុនដែលស្នាដៃថ្មីៗជាបទOriginal Song ដល់អ្នកគាំទ្រនៅក្នុងពេលឆាប់ៗខាងមុខនេះ៕