Sponsor

ធ្មេចបើកៗពិធីការិនី ថន លក្ខិណា មានវ័យ ៣៥ឆ្នាំហើយដែលនាងទើបរៀបចំពិធីខួបកំណើត យ៉ាងមានក្តីសុខជាមួយក្រុមគ្រួសារកាលពីប៉ុន្មានថ្ងៃមុននេះ ។ ប៉ុន្តែយ៉ាងណាស្រីស្រស់រូបនេះ ហាក់មិនទាន់បើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈដូចមិត្តភក្តិក្នុងសិល្បៈឡើយ។

សព្វថ្ងៃ ថន លក្ខិណា ក៏ជាពិធីការិនីដែលមានឈ្មោះបោះសំឡេងម្នាក់ដែរ ជាពិសេសប៉ុន្មាន ឆ្នាំចុងក្រោយនេះក្រោយស្រីស្អាត ថន លក្ខិណា តែងបង្ហាញវត្តមាននៅក្នុងកម្មវិធីផ្សាយផ្ទាល់ ធំៗដែលមានដូចជាកម្មវិធី Cambodian Idol ដោយចាប់ដៃគូជាមួយពិធីករ ជា វិបុល។ទីផ្សារ ការងារកាន់តែឡើងកូដ ថន លក្ខិណា ក៏កាន់តែមានសម្រស់ផូរផង់បើទោះនាងមានវ័យ ៣៥ឆ្នាំ ទៅហើយ ។ យ៉ាងណាមិញកាលពីប៉ុន្មានថ្ងៃនេះនាងទើបរៀបចំពិធីខួបកំណើតយ៉ាងរីករាយ ដោយមានការចូលរួមពីសំណាក់សាច់ញាតិ និងអ្នកសិល្បៈជិតដិតតិចនាក់ប៉ុណ្ណោះ ។


ខុសពី សិល្បការិនីដទៃ ថន លក្ខិណា ហាក់រីករាយជាមួយជិវិតនៅលីវព្រោះគេមិនដែលឃើញនាង បង្ហាញមុខមាត់គូស្នេហ៍ឱ្យអ្នកគាំទ្របានឃើញទេ ។  បើទោះកន្លងមកមានការលេចឮថា តារា ស្រីដែលមានដើមកំណើតនៅខេត្តកោះកុងរូបនេះមានអ្នកតាមសុំស្នេហ៍ច្រើនដែលសុទ្ធសឹងជាអ្នកមានទ្រព្យសម្បត្តិនិងមុខមាត់ក្នុងសង្គមដែលមានទាំងជនជាតិថៃទៀតផង។

មិនត្រឹមមានឈ្មោះជាពិធីការិនីដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ ថន លក្ខិណា ត្រូវបានគេ មើលឃើញថាជាសិល្បការិនីដែលមានជីវិតហាយសូរមិនធម្មតាឡើយ ។ ប៉ុន្តែអ្វីដែលគួរឱ្យសរ សើរនាងមិនសូវសម្ញែងនោះឡើយបើទោះគេដឹងថានាងរស់នៅផ្ទះវីឡា និងប្រើប្រាស់រថយន្ត ស៊េរីខ្ពស់ក្តី ។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនចង់ដឹងថាតើ ថន លក្ខិណា នឹងបង្ហាញមុខគូ ស្នេហ៍នៅពេលណា ខណៈអ្នកសិល្បៈជាច្រើនលែងលាក់លៀមដៃគូ ដូចមុន៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor