Sponsor

មានការចាប់អារម្មណ៍និងលាន់មាត់សរសើរគ្រប់គ្នាក្រោយបានឃើញតារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានរៀបចំពិធីខួបកំណើតឱ្យកូនស្រីរបស់ស្វាមីយ៉ាងរីករាយពោរពេញទៅដោយក្តីសុខ មិនខុសពីអ្នកម្តាយបង្កើតនោះឡើយ ។ អ្នកគាំទ្រ និងមិត្តភក្តិក្នុងសិល្បៈជាច្រើនបានសរសើរពី ទឹកចិត្តរបស់ លី ម៉ារីណា ដែលផ្តល់ក្តីស្រឡាញ់កូនស្រីដោយមិនមានការបែងចែក ។

មិនថានៅក្នុងខ្សែរឿងឬជីវិតពិតនោះទេភាគច្រើនគេមិនសូវឃើញម្តាយទីពីរ និងកូនមានទំនាក់ ទំនងស្និទ្ធស្នាលល្អដូចម្តាយ និងកូនបង្កើតឡើយ។ ប៉ុន្តែសម្រាប់តារាសម្តែង លី ម៉ារីណា គេសង្កេតឃើញថាអ្នកនាងបានផ្តល់ក្តីស្រឡាញ់ពិតនិងមើលថែកូនស្រីក្រមុំរបស់លោក ទៀង ច័ន្ទសារ ដូចកូនបង្កើតដែលគេតែងឃើញអ្នកនាងចែករំលែកនៅក្នុងបណ្តាញសង្គមជារឿយៗ ។តួយ៉ាង កាលពីថ្ងៃទី ១៩ កន្លងទៅនេះអ្នកនាងនិងស្វាមីបានរៀបចំពិធីខួបកំណើតដល់កូន ស្រីរបស់ លោក ទៀង ច័ន្ទសារ ដែលមានឈ្មោះថា ច័ន្ទ សាន់តាណា យ៉ាងកក់ក្តៅនិងពោរ ពេញទៅដោយក្តីសុខដែលគេបានឃើញតាមរយៈរូបភាពដែលអ្នកនាងបានបង្ហោះនៅក្នុងបណ្តាញសង្គម។


សម្រាប់ពិធីខួបកំណើតឱ្យកូនស្រីនេះក៏មិនមែនតូចតាចនោះដែរគឺមានការចូល រួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន ។ មានការលើកឡើងពីសំណាក់អ្នកសិល្បៈថា អ្នកនាង លី  ម៉ារី ណា ជាតារាសម្តែងដែលមានកម្មវិធីច្រើនជាងគេ ជាពិសេសកម្មវីធីខួបកំណើតពោលមិន ដែលខកខាងមួយឆ្នាំណាឡើយទាំងអ្នកនាង ស្វាមី កូនប្រុស ហើយបច្ចុប្បន្នមានកូនស្រីម្នាក់ ទៀត ។ ប៉ុន្តែអ្នកនាង និងស្វាមីកីមិនដែលខកខាននៅក្នុងកម្មវិធីរបស់មិត្តភក្តិនោះដែរ ។

បើគិតមកដល់ពេលនេះអ្នកនាង លី ម៉ារីណា និងលោក ទៀង ច័ន្ទសារ បានរៀបការប្រមាណ ជាជិតមួយឆ្នាំមកហើយ តែមិនទាន់បានទទួលដំណឹងល្អនៅឡើយទេ ។ ទោះកន្លងមកអ្នកនាង បានអះអាងថា ចង់បានកូនប្រឡែងលេងនៅក្នុងឆ្នាំរោងនេះតែម្តង ។ សព្វថ្ងៃអ្នកនាង លី ម៉ារីណា កាន់តែមានក្តីសុខក្រោយទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមីយ៉ាងគាប់ ចិត្ត។ ក្រោយមានស្វាមីនិងជាប់ដៃនៅក្នុងមុខរបរផងនោះអ្នកនាង លី ម៉ារីណា មិនសូវសម្រុក ទទួលការងារសិល្បៈច្រើនដូចមុននោះទេ ។ ស្ថិតក្នុងវ័យ ៤៣ ឆ្នាំ លី ម៉ារីណា នៅតែមាន សម្រស់ស្រស់ខ្ញង់មិនប្រែប្រួលពីមុនប៉ុន្មានឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor