Sponsor

ក្រោយពីអ្នកគាំទ្រជាច្រើនបានបង្ហាញការវែកញែកពីការប្រែប្រួលនូវរូបសម្បត្តិ និងបង្ហាញពីការ លើកកម្លាំងចិត្តនោះពេលនេះតារាវ័យក្មេង ថៃ អតិជាតិបុត្រ មិនបានចេញមុខបកស្រាយអ្វីច្រើន នោះទេ តែតារាវ័យក្មេងរូបនេះបានប្រកាសថានឹងទទួលការងារថ្មីៗនៅក្នុងសិល្បៈវិញហើយ លោកក៏នឹងត្រៀមបង្ហាញស្នាដៃបទចម្រៀងថ្មីប្លែកសម្រាប់អ្នកគាំទ្រ។

បន្ទាប់ពីស្ងប់ស្ងាត់សកម្មភាពសិល្បៈមួយរយៈពេលនេះលោក ថៃ អតិជាតិបុត្រ ហាក់ទទួល បានការចាប់អារម្មណ៍ពីសំណាក់មហាជនក្រោយពីលោកមានបញ្ហាទំនាស់ពាក្យសម្តីជាមួយសន្តិសុខនៅផ្សាររាត្រីរឿងចតឡានកាលពីពេលថ្មិៗនេះ ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ លោកមានរូបរាងស្គមធ្លាក់សម្រស់ប្លែកជាងមុនស្ទើរចំណាំមិនបានរហូតធ្វើឱ្យមានការវែកញែក គ្រប់គ្នា ។ ហាក់មិនចង់ឱ្យអ្នកគាំទ្របារម្ភនិងខកចិត្តពេលនេះ ថៃ អតិជាតិបុត្រ បានប្រកាស ទទួលការងារច្រៀងជាថ្មីនៅក្នុងកម្មវិធីនានាឡើងវិញ។ បន្ថែមពីនោះតារាវ័យក្មេងរូបនេះក៏ត្រៀ មបញ្ចេញស្នាដៃជាបទនិពន្ធផ្ទាល់ខ្លួនរបស់លោកតែលើកនេះជាប្រភេទបទដែលជាចង្វាក់បែប សប្បាយៗ ។

លោក ថៃ អតិជាតិបុត្រ បានបង្ហោះសារកាលពីថ្ងៃទី ២៦ យប់មិញដោយសុំឱ្យអ្នកគាំទ្រផ្តល់ កម្លាំងចិត្តថា «ting ft bot rap song ប្រេនខ្ចីគេ ដូចចង់ បង្ហាញស្នាដៃម្ដងទៀត កុំអោយស្ងាត់ ចង់ស្ដាប់ទេបងប្អូន ផុសយប់និងហ្មងបើចង់ស្ដាប់ share like អោយ ក្មេងតូចមានកម្លាំងចិត្ត ផងពេលខ្លះសំងំយកពិសទេណាគោរពជម្រាបសួរបងប្អូនយប់នេះខ្ញុំនិងបញ្ចេញនៅស្នាដៃបទថ្មី ដែលតែងនិង និពន្ធដោយខ្ញុំបាទផ្ទាល់ជាប្រភេទ បទ hip hop rap សប្បាយៗ»។ការចេញមុខ បញ្ជាក់របស់លោក ថៃ អតិជាតិបុត្រ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរីករាយហើយលើកឡើងថា ថៃ អតិជាតិបុត្រ ពីមុនបានត្រឡប់មកវិញហើយ ។ ខ្លះទៀតក៏បានដាស់តឿនឱ្យលោកថែរក្សាផ្លូវ ចិត្តឱ្យបានល្អ ជាពិសេស រូបសម្រស់ឱ្យបានស្រស់សង្ហាឡើងវិញព្រោះអ្នកគាំទ្រសមត្ថភាព របស់លោកនៅមានច្រើនណាស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor