Sponsor

ធ្លាប់តែឃើញតារាកំប្លែង នាយគ្រឿន បង្ហាញភាពសប្បាយរីករាយក្នុងការចូលរួមកម្មវិធីនានា តែថ្មីៗនេះតារាកំប្លែងដែលមានដើមកំណើតនៅខេត្តស្វាយរៀងរូបនេះបានទម្លាយពីរឿងរ៉ាវប្អូនស្រីបង្កើតរបស់នាយដែលមានបញ្ហាស្មារតីត្រូវលេបថ្នាំជាប្រចាំដោយសារការសិក្សាមិនដូចអ្វីដែលខ្លួនបានកំណត់ទុក ។

បង្ហាញមុខក្នុងកម្មវិធី let chat don’t cheat ដែលបានចាក់ផ្សាយកាលពីកន្លងទៅថ្មីៗនេះតារា កំប្លែង នាយគ្រឿន ដែលជាប្អូនប្រុសរបស់តារាកំប្លែង ពាក់មី បានចែករំលែកពីបទពិសោធន៍ នៅក្នុងគ្រួសារផ្ទាល់របស់នាយតែម្តង ។ នាយគ្រឿន បានរៀបរាប់ថាក្នុងចំណោមប្អូន ៧នាក់ ដែលមានប្រុស ០៥ នាក់ និងស្រី ០២នាក់ ហើយមានប្អូនស្រីម្នាក់រៀនសូត្របានច្រើនជាង គេដោយប្អូនស្រីបានកំណត់គោលដៅក្នុងការប្រឡងដើម្បីឱ្យបាននិទ្ទេស A តែជាលទ្ធផល នាងទទួលបាននិទ្ទេស C ។

ដោយសារមិនបានដូចបំណងដែលបានប្រាថ្នាទុកនោះបានធ្វើឱ្យ ប្អូនស្រីរបស់ នាយគ្រឿន ខូចចិត្តទទូលមិនបានរហូតមានវិបត្តិស្មារតីធ្ងន់ធ្ងរត្រូវការលេបថ្នាំ សរសៃប្រសាទដល់បច្ចុប្បន្ន។ប៉ុន្តែយ់ាងណាតារាកំប្លែងរូបនេះបានឱ្យដឹងថាការបាក់ទឹកចិត្តរបស់ប្អូនស្រីមិនមែនដោយសារក្រុមគ្រួសារដាក់សម្ពាធឬស្តីបន្ទោសនោះទេគឺដោយសារនាងខក ចិត្តដោយខ្លួនឯងមិនបានសម្រេចបំណងដែលបានកំណត់ទុក ។

នាយគ្រឿន បានអះអាងថានេះជារឿងពិតនៅក្នុងគ្រួសាររបស់នាយដែលបានកើតទៅលើប្អូន ស្រីផ្ទាល់តែម្តង ។ សព្វថ្ងៃប្អូនស្រីរបស់នាយត្រូវការលេបថ្នាំជាប្រចាំហើយមិនបានធ្វើការងារអ្វី ក្រៅពីគេង និងទទួលទានប៉ុណ្ណោះ តែនៅស្គាល់បងប្អូន ។ ប្រសិនមិនបានទទួលទានថ្នាំសរសៃ ប្រសាទនឹងមានការពិបាកមើលដោយសារមនុស្សពេញកំលាំងល្មមៗចាប់មិនឈ្មះឡើយ។ ការ ទម្លាយរឿងរ៉ាវរបស់ ប្អូនស្រី នាយគ្រឿន នៅក្នុងកម្មវិធី let chat don’t cheat ជាលើក ដំបូងនេះបានធ្វើឱ្យអ្នកគាំទ្រតារាកំប្លែង នាយគ្រឿន បានសម្តែងការអាណិតអាសូរហើយជូនពរ ឱ្យប្អូនស្រី នាយគ្រឿន មានស្មារតីល្អមកវិញនៅក្នុងពេលឆាប់ៗនេះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor