Sponsor

មិនសូវជាមានច្រើនគូនោះទេបើទោះជាបែកផ្លូវគ្នាច្រើនឆ្នាំនិងមានដៃគូរៀងខ្លួនទៅហើយក្តី តែ នៅក្នុងថ្ងៃខួបកំណើតកូនស្រីតែមួយរបស់ខ្លួនតារាសម្តែង ចន ច័ន្ទលក្ខិណា រួមនិងលោក យុត្ថារ៉ា ឆានី ជាអតីតស្វាមីបានបង្ហាញវត្តមានរួមគ្នាបំពេញតួនាទីយ៉ាងកក់ក្តៅដូចគ្រួសារតែ មួយ។


ធ្មេចបើកៗកូនស្រីរបស់តារាសម្តែង ចន ច័ន្ទលក្ខិណា និងអតីតស្វាមី យុត្ថារ៉ា ឆានី មានវ័យ ១៨ឆ្នាំដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបចំពិធីខួបកំណើតឱ្យកូនស្រីកាលពីប៉ុន្មានថ្ងៃមុន នេះដោយមានការចូលរួមពីសំណាក់មិត្តភក្តិស្និទ្ធស្នាលនិងក្រុមគ្រួសារផងដែរ ។ អ្វីដែលគួរឱ្យ កត់សម្គាល់នោះលោក យុត្ថារ៉ា ឆានី ក៏បានលេចមុខនៅក្នុងកម្មវិធីខួបកំណើតកូនស្រី ជូលី ដោយបានថតរូបរួមគ្នាជាមួយអតីតភរិយា ចន ច័ន្ទលក្ខិណា និងអតីតម្តាយក្មេកយ៉ាងកក់ក្តៅ ដូចគ្រួសារតែមួយ ។

ក្នុងនោះលោក យុត្ថារ៉ា ឆានី ក៏បានបង្ហោះសារជូនពរដល់កូនស្រីថា «រីករាយថ្ងៃខួបកំណើតកូនស្រីបណ្តូលចិត្តប៉ា ចម្រើនវ័យចូល ១៨ ឆ្នាំ ប៉ាជូនពរកូនស្រីជួប តែ សេចក្តីសុខ ប្រាជ្ញាឈ្លាសវៃ មានសំណាងល្អពេញមួយជីវិត Daddy love you»។ដោយ ឡែកអ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមថា « ប៉ា ម៉ាក់ ស្រលាញ់កូនជារៀងរហូត»។

ជាមួយរូបភាពដ៏ស្រស់ស្អាតរបស់អតីតគ្រួសារតារាសិល្បៈមួយគូនេះបានធ្វើឱ្យមហាជនជាច្រើនលាន់មាត់សរសើរព្រោះបើទោះបីបែកគ្នា ប៉ុន្តែពួកគេនៅតែផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅរួម គ្នាតាមរយៈកម្មវិធីសំខាន់ៗឱ្យកូនដែលភាគតិចណាស់ដែលអាចធ្វើបានដូចអ្នកទាំងពីរ ។ អ្វីដែ លកត់សម្គាល់កូនស្រីរបស់តារាសម្តែង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី ក៏មានសម្រ ស់ ស្រស់ផូរផង់មិនចាញ់ឪពុកម្តាយនោះទេហើយកញ្ញាក៏មានទេពកោសល្យសិល្បៈផងដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor