Sponsor

ក្រោយស្ងប់ស្ងាត់មួយរយៈពេលនេះ តារាចម្រៀង វណ្ណថាន បានចាប់ផ្តើមបង្ហាញសកម្មភាព នៅក្នុងការងារសិល្បៈឡើងវិញ។ដោយតារាចម្រៀងរូបនេះត្រៀមខ្លួននឹងចូលរួមនៅក្នុងនៅក្នុង ព្រឹត្តិការណ៍ធំមួយរួមជាមួយសិល្បករសិល្បការិនីដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មីដែលនឹងមកដល់នៅក្នុងពីរថ្ងៃខាងមុខនេះ ។ នេះជា លើកទីមួយដែលតារាចម្រៀងប្រចាំផលិតកម្មបារមី វណ្ណថាន ចូលរួមក្នុងកម្មវិធីសិល្បៈក្រោយលោកត្រូវនារីវ័យក្មេងម្នាក់ចោទប្រកាន់រឿងអាស្រូវផ្លូវភេទ។

ភ្ជាប់ជាមួយរូបភាពមួយសន្លឹក វណ្ណថាន បានបង្ហោះសំណេរជូនដល់អ្នកគាំទ្ររបស់ខ្លួនថា «ខ្ញុំ បាទ វណ្ណថាន ពិតជាមានកិត្តិយស ក្នុងការ ចូលរួមសម្តែង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ជាមួ យនិងតារាល្បីៗ ប្រចាំព្រះរាជា ណាចក្រកម្ពុជាជាច្រើនរូបទៀតក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំទ្បើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាដោយមានកម្មវិធីពិសេសៗជាច្រើនដូច ជាការដង្ហែក្បួនដ៏អស្ចារ្យការសម្តែងសិល្បៈទស្សនីយភាពចម្រុះដែលមានសិល្បករ សិល្បការិនី ល្បីៗជាច្រើនរូប និងការរាប់ថយក្រោយក្រោមពន្លឺកាំជ្រួចដ៏ស្រស់ស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី និង អញ្ជើញមកភ្លក្សម្ហូបអាហារចម្រុះនិងមកថតរូបជុំគ្នាជាមួយនឹងការតុបតែងដ៏អស្ចារ្យពីព្រឹត្តិការណ៍របស់យើង»។

ជាមួយនឹងការការបង្ហាញវត្តមានជាថ្មីរបស់តារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ឆ្នាំងរូបនេះក៏ទទួលបានការចូលរួមត្រេកអរនិងផ្តល់កម្លាំងចិត្តឱ្យលោកជាច្រើនពីសំណាក់ហ្វេន ហ្វេន ដែលស្រឡាញ់និងពេញចិត្តនូវសមត្ថភាពរបស់លោក។

គួរបញ្ជាក់ថា តារាចម្រៀង វណ្ណថាន បានរក្សាភាពស្ងប់ស្ងាត់ទាំងការបង្ហោះសកម្មភាពនានា នៅក្នុងបណ្តាញសង្គមនិងចូលរួមចូលរួមច្រៀងជាមួយតារារួមទ្រនំក្រោយលោកត្រូវនារីវ័យក្មេងម្នាក់ចោទប្រកាន់ថាបានចម្លងជំងឺនិងចាប់បង្ខំរូបនាងកាលពីមួយរយៈពេលមុន។ប៉ុន្តែពេលនេះ អ្វីៗហាក់ស្ងប់ស្ងាត់និងល្អប្រសើរឡើងវិញបន្ទាប់ពីលោកបានចេញលិខិតបំភ្លឺជាសាធារណៈ លា ងភាពស្អាតស្អំនិងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះការចោទប្រកាន់មកលើរូបលោកពីសំណាក់នារីរូបនោះ។ដ្បិតបានចេញមុខសុំទោសចំពោះការចោទប្រកាន់ចម្លងជំងឺ តែនារីរូប នោះអះអាងថានឹងបន្តប្តឹងមក វណ្ណថាន វិញរឿងចាប់បង្ខំដោយបញ្ជាក់ថាខ្លួនមានសាក្សីថែម ទៀត៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor