Sponsor

ខណៈមនុស្សម្នាភាគច្រើនត្អូញត្អែរពីវិបត្តិសេដ្ឋកិច្ចក្តី តែសម្រាប់ ដេនី ក្វាន់ ដែលជាម្តាយរបស់ យុវតី ល្អហួស  បានបង្ហាញពីភាពហាយសូររបស់អ្នកនាងដោយថ្មីៗនេះ ដេនីក្វាន់ បានសម្ញែង កាបូបកាន់ដៃធ្វើពីមាសសុទ្ធដែលមានទំងន់ដល់ទៅ ៣៤តម្លឹងដែលមានតម្លៃជិត ១៧ ម៉ឺន ដុល្លារពិតជាញាក់សាច់មិនធម្មតាឡើយ ។

កន្លងមកគេធ្លាប់ឃើញតារាចម្រៀង ឈួន សុវណ្ណឆៃ និយមលេងឈុតគ្រឿងអលង្ការមាស ដែ លមានទាំងដង្កៀប ខ្សែក្រវ៉ាត់ និងកាបូបដៃជាដើម។ប៉ុន្តែថ្មីៗនេះ ដេនី ក្វាន់ បានធ្វើឱ្យមហា ជនចាប់អារម្មណ៍ក្រោយពីនាងបានបង្ហាញកាបូដែលធ្វើពីមាសយ៉ាងស្រស់ស្អាតដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«តម្លៃកាបូបមាសរបស់ខ្ញុំ តម្លៃ116690$ បូកទាំងឈ្នួល 3920$ ការខ្ញុំកក់អោយគេធ្វើក្នុងហាងឆេងមាស 1ជី 333$ ទំរាំកាបូបធ្វើហើយហាងឆេងមាសនៅសល់ ឮ 317$ ខាតច្រើន តែអត់ខ្វល់សំខាន់កាបូបមាសជារបស់ដែលខ្ញុំស្រលាញ់ខាតក៏ខាតទៅ»។


បន្ថែមពីនេះ ដេនី ក្វាន់ បានបញ្ជាក់ថាកាបូបនេះមានទម្ងន់ ៣៤តម្លឹង។អ្នកលេងបណ្តាញសង្គម ជាច្រើនបានបង្ហាញការចាប់អារម្មណ៍និងលាន់មាត់សរសើរថាពិតជាអភិជនពិតៗតែម្តង។ គ្រាន់ តែកាបូបយួរមួយតម្លៃខ្ពស់កប់ពពកបែបនេះ។

ដេនី ក្វាន់ អតីតតារាសម្តែងសិចស៊ីម្តាយរបស់ ល្អហួស Miss Preteen Junior Idol World 2024 ក៏មានមុខរបរនៅក្នុងធំៗនៅក្នុងដៃ ដែលមានទាំងការលក់ ផលិតផលរក្សាសម្រស់ និង ជាម្ចាស់រិសតដ៏ស្រស់ស្អាតនៅខេត្តព្រះវិហារផងដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor