Sponsor

ដ្បិតមានឈ្មោះជាបុរសពោះម៉ាយ និងស្រ្តីមេម៉ាយមែន តែអ្នកចម្រៀង យឿន ពិសី និងគូស្នេហ៍ បានសម្រេចដឹកដៃគ្នារៀបការទៅតាមប្រពៃណីខ្មែរនៅក្នុងដើមឆ្នាំ ២០២៥ ខាងមុខនេះតែម្តង ។ ក្រៅពីប្រកាសដំណឹងរៀបការជាលើកទីពីរ យឿន ពិសី ក៏បានជូនដំណឹងឱ្យអ្នកគាំទ្ររបស់ លោកចូលរួមជាសាក្សីនៅក្នុងពិធីមង្គលរបស់ខ្លួន ។


បន្ទាប់ពីបានរួមរស់ជាមួយគ្នាមួយរយៈជាមួយដៃគូថ្មីដែលជាអ្នកសិល្បៈដែរនោះអតីតម្ចាស់ពាននៅក្នុងកម្មវិធី Cambodia’s Got Talent  បានសម្រេចដឹកដៃគូស្នេហ៍ចូលរោងការនៅក្នុងថ្ងៃទី ២៥ ខែមករា ខាងមុខនេះនៅ ផ្លូវលេខ 3 ផ្ទះលេខ 16N ក្នុងបុរី លឹមឈាងហាក់ចំការដូង។

បើ តាមការលើកឡើងរបស់ យឿន ពិសី បានឱ្យដឹងថាពិធីមង្គល របស់លោកមានការជួយ ជ្រោម ជ្រែងពីសំណាក់សប្បុរជន ដែលជាអ្នករស់នៅសហរដ្ឋអាមេរិក ។ក្នុងនោះ យឿន ពិសី ក៏ បាន ប្រកាសអញ្ជើញភ្ញៀវជាអ្នកគាំទ្រលោកឱ្យចូលរួមនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍នេះផងដែរ ។ ជាមួយនឹងការចូលរួមត្រេកអរនិងជូនពរដល់ជីវិតគូជាថ្មីរបស់ យឿន ពិសី ក៏មានអ្នកលេង ហ្វេសប៊ុកមួយចំនួន បានដាស់តឿនឱ្យ យឿន ពិសី គួរតែធ្វើការពិគ្រោះជាមួយគ្រូពេទ្យឱ្យបាន ត្រឹមត្រូវមុនពេលយកកូនព្រោះដូចដឹងស្រាប់ហើយថាកូនៗប្រុសស្រីទាំងពីរបស់លោកជាមួយភរិយាមុនសុទ្ធតែមានបញ្ហាពាក់ព័ន្ធទៅនឹងភ្នែក។

ទោះមិនមានផលិតកម្មសម្រាប់ជ្រកក្តី តែ យឿន ពិសី តែងឡាយវីដេអូបង្ហើរសំនៀងនៅតាម បណ្តាញសង្គម ដែលពេលខ្លះលោកច្រៀងម្នាក់ឯង ហើយពេលខ្លះលោកក៏ច្រៀងរួមគ្នាជាមួយ គូស្នេហ៍ផងដែរ ។ ក្នុងនោះក៏មានការសរសើរដល់សំណាងរបស់ យឿន ពិសី បើទោះ លោក មិនមានកាយសម្បទាគ្រប់គ្រាន់ តែ លោកមានដៃគូសុទ្ធតែជានារីដែលមានរូបសម្បត្តិស្រស់ សោភា។ តួយ៉ាងបែកពីអតីតភរិយាប្រមាណមួយឆ្នាំប៉ុណ្ណោះលោកក៏រកបានអ្នកស្អំបេះដូងថ្មី រៀបការទៅហើយ ។ ងាកមកអតីតភរិយារបស់ យឿន ពីសី ក៏បានងាកទៅសាងស្នេហ៍ ជាមួយភេទដូចគ្នាដែលតេតែងឃើញអ្នកនាងបង្ហោះរូបភាពផ្អែមល្ហែមតាមបណ្តាញសង្គម៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor