Sponsor

មានការចាប់អារម្មណ៍និងលាន់មាត់សរសើរពីសំណាក់អ្នកលេងបណ្តាញសង្គមក៏ដូចជាមិត្តភក្តិក្នុងសិល្បៈក្រោយបានឃើញតារាចម្រៀង និងអតីតអ្នកកំប្លែង សំ ប៉ូលីដា បានអរគុណដល់ អតីតស្វាមីដែលបានផ្តល់កាដូយ៉ាងគាប់ចិត្តសម្រាប់អ្នកស្រីនៅក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ។

បើទោះមិនសូវទទួលបានការគាំទ្រខ្លាំងដូចមុនក្តី តែអតីតតារាដែលធ្លាប់មានប្រជាប្រិយភាព សំ ប៉ូលីដា បានវិលមកប្រឡូកក្នុងអាជីពសិល្បៈជាថ្មីម្តងទៀតដើម្បីដោះស្រាយក្នុងជីវភាព។ ដូច ដឹងស្រាប់ហើយថាកន្លងមកអ្នកស្រីក៏មានជីវភាពរស់នៅលំបាកផងដែរព្រោះមានជំងឺបេះដូង ដែលទើបមានសុខភាពល្អមួយរយៈពេលចុងក្រោយនេះប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំ ទ្រ សំ ប៉ូលីដា មានការភ្ញាក់ផ្អើលនោះក្រោយឃើញតារាចម្រៀងរូបនេះទទួលបានការកាដូយ់ាង មានតម្លៃពីសំណាក់អតីតស្វាមីគឺខុនដូដល់ទៅពីរកន្លែងឯណោះ ។


សំ ប៉ូលីដា បានអរគុណ ដល់សណ្តានចិត្តល្អរបស់អតីតស្វាមីថា «អគុណអតីតប្តីដែលបានកាដូខុនដូនៅល្វាឯម នឹងទឹក ថ្លាអោយអូនសំរាប់ឆ្លងឆ្នាំតែអូនមិនទាន់បានទៅទេព្រោះជាប់រវល់ថត»។ ក្រៅពីចូលរួមត្រេកអរ ជាមួយកាដូមានតម្លៃដែលទទួលបានពីសំណាក់អតីតស្វាមី ក៏មានការសរសើរដល់អតីតរបស់ សំ ប៉ូលីដា ដែលមានទឹកចិត្តទូលាយបែបនេះជាពិសេសផ្តល់ខុនដូដល់ទៅពីរកន្លែងឯណោះ។

ក្រោយមានសុខភាពល្អប្រសើរអតីតតារាជើងចាស់  សំ ប៉ូលីដា ក៏ចាប់ផ្តើមទទួលការងារពាក់ ព័ន្ធទៅនឹងសិល្បៈដែលមានដូចជា ច្រៀងខនសឺត សម្ដែង ច្រៀងក្នុងកម្មវិធីរៀបអាពាហ៍ ពិពាហ៍ និង Event ផ្សេងៗ។ គេចាំបានថាអតីតតារាកំប្លែងដែលមហាជនធ្លាប់ដាក់រហស្សនាម ថាតារាកំប្លែងមាត់ដាចរូបនេះធ្លាប់ចេញទៅសម្តែងនៅបរទេសជាញឹកញាប់កាលអ្នកស្រីនៅមានឈ្មោះបោះសំឡេងនៅក្នុងវិស័យសិល្បៈ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor