ថ្មីៗនេះ វីជេ អាឡាស្កូ បានផ្តល់ឱកាសដល់តារាសម្តែងដែលធ្លាប់មានឈ្មោះល្បីល្បាញ សឿ សុធារ៉ា ឱ្យមានតួនាទីជាគ្រូបង្គោលនៅក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនប្រមាណជា ២០ឆ្នាំសម្រាប់សិស្សប្អូនជំនាន់ក្រោយ ។ ប៉ុន្តែយ៉ាងណា សឿ សុធារ៉ា ហាក់មិនទាន់បើក ឱកាសឱ្យខ្លួនឯងក្រោយពីអ្នកនាងជួបបញ្ហាជាច្រើននៅក្នុងជីវិតឯកជន ។
ក្រោយពីបានឃើញ សឿ សុធារ៉ា ដែលធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាព និងបាន បន្សល់នូវស្នាដៃក្នុងការសម្តែងរឿង និង MV ជាច្រើននោះ ពេលនេះ វីជេ អាឡាស្កូ បានផ្តល់ តួនាទីជាគ្រូបង្គោលដល់ សឿ សុធារ៉ា ក្នុងការបណ្តុះបណ្តាលដល់តារាសម្តែងជំនាន់ក្រោយ ឱ្យមានជំនាញសិល្បៈច្បាស់លាស់ ។
វីជេ អាឡាស្កូ បានឱ្យដឹងថា «បងស្រីកុំបដិសេអី . !! ថ្នាក់ សិក្សា សម្តែង ភាពយន្ត មានគ្រូឯកទេស គ្រូបង្គោល 5 នាក់បង្វឹកផ្ទាល់ គ្រូជាសាស្ត្រាចារ្យ និង សំដែង រៀន1វគ្គ 120 ម៉ោង បងហ្អា . .!ខ្ញុំបានផ្តល់ឱកាលគ្រូបង្គោលប្រចាំផ្នែកសំដែង តែបង នៅគិតអីទៀតយកទេពកោសល្យជិត20ឆ្នាំនិង ប្រជាប្រិយភាបរបស់បងមកចែកអោយប្អូនជំនា ន់ក្រោយ» ។ បើតាមការលើកឡើងរបស់ វីជេ អាឡាស្កូ បានឱ្យដឹងថាតារាសម្តែង សឿ សុធារ៉ា ហាក់មិនទាន់បើកឱកាសឱ្យខ្លួនឯងដោយនាងលើកហេតុផលថា កំពុងបាក់ទឹកចិត្ត ។
តាមរយៈការលើកឡើងរបស់ វីជេ អាឡាស្កូ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនយល់ស្របព្រោះដូចដឹង ស្រាប់ហើយថា សឿ សុធារ៉ា ធ្លាប់ជាតារាសម្តែងដែលមានទេពកោសល្យម្នាក់ដែលបានចូលប្រ ឡូកនៅក្នុងការសម្តែងតាំងពីវ័យជំទង់ ។ ភាគច្រើននាងក្តោបតំណែងជាតួឯក ទៀតផង ដូច្នេះ ជារឿងល្អដែលនាងអាចចែករំលែកបទពិសោធន៍របស់ខ្លួនដល់តារាវ័យក្មេងជំនាន់ក្រោយ។ សព្វថ្ងៃ សឿ សុធារ៉ា ក៏បានងាកមកលក់ត្រីងៀតនិងសាច់គោងៀតតាមអនឡាញដើម្បី ដោះ ស្រាយជីវភាពក្នុងគ្រួសារ ជាពិសេសចិញ្ចឹមកូនប្រុសស្រីទាំងពីរនាក់ដែលកំពុងស្ថិតនៅក្នុងបន្ទុ កនៅឡើយ៕