Sponsor

ជឿជាក់ថាប៉ុន្មានថ្ងៃនេះអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍ក្រោយឃើញ អាណា រ៉ូស ចូលរួមនៅក្នុងកម្មវិធីប្រកួត Miss Supranational Cambodia 2025 ដែលធ្វើឱ្យអ្នកខ្លះក៏ ហួសចិត្ត និងលេបខាយជាច្រើន ហើយខ្លះទៀតក៏បានបង្ហាញការគាំទ្រដល់ អាណា រ៉ូស ។ ជាមួយនឹងភាព ជឿជាក់ អាណា រ៉ូស  បានលើកឡើងថានឹងនាងត្រៀមខ្លួនសម្រាប់ចូលរួមនៅ ក្នុងកម្មវិធីមួយនេះ ព្រោះនាងចង់លុបបំបាត់នូវការរើសអើងទាំងនេះ ។


អាណា រ៉ូស ត្រូវបានគេស្គាល់ថាជាអ្នកសិល្បៈដែលមានរឿងអាស្រូវនិងរងការរិះគន់ច្រើននៅ ក្នុងបណ្តាញសង្គម តែថ្មីៗនេះនាងបែរជាលេចមុខនៅក្នុងការចូលរួមប្រកួត Miss Supranational Cambodia 2025 ដោយមានបង្ហាញប្រវត្តិខ្លះៗថានាងទើបមានវ័យ ២៥ឆ្នាំ និងចេះប្រើភាសាដល់ទៅបួនភាសាដូចជា ភាសាខ្មែរ ចិន អង់គ្លេស និង វៀតណាម ។

 ក្នុងនោះ  អាណា រ៉ូស បានលើកឡើងថានាងចូលរួមប្រកួតដើម្បីលុបបំបាត់ការរើសអើងពណ៍សម្បុរ អា យុ ភេទ ជាតិសាសន៍ នឹងការរំលោភបំពានលើរូបរាងកាយនឹងការប្រើអំពើរហឹង្សា លើស្ត្រីភេទ និងកុមារគ្រប់រូបភាព។  មិនតែប៉ុណ្ណោះ អាណា រ៉ូស នាងបានត្រៀមខ្លួនរួចរាល់ហើយរំពឹងថា មហាជននឹងផ្តល់កម្លាំងចិត្តនិងគាំទ្រដល់រូបនាងផងដែរ ។ ការបង្ហាញមុខរបស់ អាណា រ៉ូស ដែលហ៊ុមព័ទ្ធដោយរឿងអាស្រូវជាច្រើននោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនាំគ្នា សើច ចំអកនិងលេបខាយដល់រូបនាងជាច្រើន តែក៏មានអ្នកខ្លះបានចូលរួមផ្តល់កម្លាំងចិត្តដល់រូប នាងផងដែរ ។


លើកនេះមិនមែនជាការលេងសើចទេព្រោះ អាណា រ៉ូស បានតាំងចិត្តរួចជាស្រេចនៅក្នុងការ ប្រកួតប្រជែងសម្រេស់នៅក្នុងកម្វវិធីប្រលងកញ្ញាឯក បុរសឯក មួយនេះ។ រូបភាពរបស់នាង ក៏ត្រូវបានប្រកាសនៅក្នុងផេកផ្លូវការ Supranational Cambodia កាលពីប៉ុន្មានថ្ងៃមុននេះ ផងដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor