ពីមួយឆ្នាំទៅមួយឆ្នាំតារារ៉េប វណ្ណដា កាន់តែមានទីផ្សារទូលាយពោលលោកមានឱកាសបាន បង្ហាញសមត្ថភាពនៅក្នុងកម្មវិធីធំៗលំដាប់ពិភពលោកក្នុងនាមជាតារាតំណាងឱ្យប្រទេសកម្ពុជា។អ្វីដែលកត់សម្គាល់ជាមួយក្តីប្រាថ្នាធំៗបានសម្រេចនៅក្នុងឆ្នាំ ២០២៤តារារ៉េប វណ្ណដា ក៏ បានបង្ហាញនូវក្តីរំភើបនិងអរគុណដល់អ្នកគាំទ្រទាំងនៅក្នុងប្រទេស និងបណ្តារប្រទេសនានា ព្រមទាំងបង្ហើបថា ឆ្នាំក្រោយនឹងបានជួបគ្នាញឹកជាងមុន។
គួរឱ្យដឹងថាមិនត្រឹមមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសប៉ុណ្ណោះទេប្រជាប្រិយភាព វណ្ណដា ល្បីសុះសាយនៅក្រៅប្រទេសដែលបទចម្រៀងភាគច្រើនរបស់់លោកទទួលបានការគាំទ្រពីសំណាក់អ្នកស្តាប់នៅបណ្តារប្រទេសនានាជាច្រើន។ សូម្បីសារព័ត៌មាន ល្បីរបស់ប្រទេសថៃបាង កកបុស្តិ ក៏បានសរសើរពីភាពប៉ិនប្រសព្វនៅក្នុងការច្នៃឧបករណ៍ភ្លេងបុរាណ និង សម័យ បញ្ចូ លគ្នាបង្កើតបានជាបទចម្រៀងរ៉េបដ៏ពិរោះនិងទាក់ទាញ។
អ្វីដែលកត់សម្គាល់ខណៈជិតបញ្ចប់ ឆ្នាំ ២០២៤ តារារ៉េប វណ្ណដា បានបង្ហាញពីសមិទ្ធិផលដែលបានសម្រេចនៅក្នុងឆ្នាំ ២០២៤ នឹងបានអរគុណដល់អ្នកគាំទ្រដោយបានរៀបរាប់ថា «២០២៤ ជាឆ្នាំមួយដែលមានរឿងនឹក ស្មានមិនដល់ជាច្រើនបានកើតឡើងខ្ញុំបានចាប់ផ្តើមឆ្នាំនេះជាមួយអ្នកគាំទ្រទាំងអស់ដោយ បានចេញចម្រៀងជាមួយសិល្បករដែលមានសមត្ថភាពជាច្រើនហើយក៏មានបទចូលឆ្នាំខ្មែរដែ លឥឡូវនេះនៅតែកំពុងទទួលបានគាំទ្រយ៉ាងខ្លាំងក្លាពីបណ្តាប្រទេសនានានៅអាស៊ីនិង បាន ឡើងសម្តែងនៅឆាកធំៗនៅក្រៅប្រទេសជាច្រើនដូចជា Sabaidee Fest នៅអាមេរិក និង បានឡើងសម្តែងនៅឆាកអូឡាំពិកប៉ារីស ២០២៤ ហើយជាពិសេសក៏បានឡើងសម្តែងដើម្បី អបអរសាទរពិធីបើកការប្រកួតជាផ្លូវការនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី ៤ និងកីឡា ជាតិជន ពិការ លើកទី២ ជូនបងប្អូនជនរួមជាតិទាំងអស់ផងដែរ ដោយទាំងនេះសុទ្ធតែជាក្តីស្រមៃដែល ក្លាយជាការពិតសម្រាប់ខ្ញុំក្នុងឆ្នាំនេះ។រឿងអស្ចារ្យទាំងអស់នេះនឹងមិនអាចកើតមានឡើយ បើខ្ញុំ គ្មានការគាំទ្រដ៏ខ្លាំងក្លាពីពុកម៉ែបងប្អូនគ្រប់រូបការស្រលាញ់ចូលចិត្តរបស់អ្នកទាំងអស់គ្នាគឺជា កម្លាំងដ៏មហាសាលមួយសម្រាប់ខ្ញុំ ឆ្នាំក្រោយយើងនឹងបានជួបគ្នាញឹកបន្តិចហើយ»។
ការលើកឡើងរបស់ វណ្ណដា បានធ្វើឱ្យ ហ្វេន ហ្វេន ជាច្រើនពេញចិត្តនិងលាន់មាត់សរសើរ ពីភាពខិតខំប្រឹងប្រែងរបស់លោកនៅក្នុងវិស័យសិល្បៈ ។ ខ្លះទៀតក៏បានសរសើរដល់រូបលោក ដែលបានជួយលើកមុខមាត់ដល់ប្រទេសជាតិ ហើយរំពឹងថាលោកនឹងបង្ហាញនូវស្នាដៃថ្មីៗ ប្លែក ៗដល់អ្នកគាំទ្រនៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ៕