Sponsor

ដោយសារមិនមានទីផ្សារនៅក្នុងការងារសិល្បៈដូចប៉ុន្មានឆ្នាំមុន ស្របពេលធ្លាក់ខ្លួនរស់នៅក្នុង ជីវភាពលំបាកនិងបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅបីនាក់បន្តបន្ទាប់នោះពេលនេះ អតីត តារាសម្តែង សឿ សុធារ៉ា បានងាកមកចាប់មុខរបរថ្មីដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នគឺ ការលក់អនឡាញ។

ធ្លាប់តែត្អូញត្អែរសុំការជួយជ្រោមជ្រែងពីសំណាក់សប្បុរជននានាតាមបណ្តាញសង្គម តែពេល នេះ សឿ សុធារ៉ា បានងាកមកចាប់របរថ្មីមួយគឺ លក់ត្រីងៀត និងសាច់គោតាមអនឡាញដោយ ចាប់ផ្តើមនៅក្នុងថ្ងៃនេះតែម្តង។ ជាមួយរូបភាពកាលនៅមានឈ្មោះបោះសំឡេងលាយឡំនិង អារម្មណ៍ស្រណោះឈ្មោះជាអ្នកសិល្បៈនោះ សឿ សុធារ៉ា បានបង្ហោះសំណេរខ្លីថា

« ឱឈ្មោះជាតារាភាពយន្តឯកដ៏ឧត្តមនៃខ្ញុំអើយ ប៉ុន្តែពេលនេះ....បងប្អូនទាំងអស់គ្នា ដើម្បីជីវភាពប្រចាំថ្ងៃ ហើយដើម្បីចិញ្ចឹមកូនៗ នាងខ្ញុំសំរេចចិត្តថា លក់សាច់គោងៀត, ត្រីងៀត, ក្រកគោ សូមបង ប្អូនជាទីគោរពស្រលាញ់រាប់អានមេត្តាជួយទិញនាងខ្ញុំផង»។ជាមួយនឹងការចាប់មុខរបរថ្មីរបស់ សឿ សុធារ៉ា ក៏ទទួលបានការគាំទ្រនិងលើកកម្លាំងចិត្តពីសំណាក់អ្នកគាំទ្រនៅក្នុងបណ្តាញ សង្គមជាច្រើន ។ ក្នុងនោះក៏មានការជូនពរឱ្យមុខរបរថ្មីរបស់នាងទទួលបានជោគជ័យនិងមាន អតិថិជនច្រើន ។

គួរឱ្យដឹងថាកាលពីជាង ១០ឆ្នាំមុនមិនត្រឹមជាសិល្បការិនីដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ សឿ សុធារ៉ា ក៏មានជីវភាពរស់នៅហាយសូរផងដែរ ។ នាងក៏ជាតារាស្រីដំបូងគេដែលរៀបចំ ពិធីមង្គលការអធិកអធមនៅណាហ្គាវើល ។ ប៉ុន្តែជាអកុសលសព្វថ្ងៃជីវិតសឿ​សុធារ៉ា ធ្លាក់ខ្លាំ ងដោយបែកបាក់ទាំងគ្រួសារនិងបាត់បង់អ្នកមានគុណ និងបងស្រីជាបន្តបន្ទាប់។សព្វថ្ងៃ សឿ សុធារ៉ា ក៏កំពុងរស់នៅជាមួយកូនប្រុសស្រីពីរនាក់នៅក្នុងគេហដ្ឋានមួយដែលជាការជួយពីសំ ណាក់ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor