Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុក ខណៈជិតដាច់ឆ្នាំ២០២៤ ចូល ២០២៥នោះ ស្រាប់តែតារាសម្តែងសាច់ដុំធំៗលោក Sool Cool បានបង្ហើបពីអារម្មណ៍របស់ លោកដែលបង្ហាញពីប្រផ្នូលមិនល្អនៅក្នុងឆ្នាំ ២០២៥ ។ តារារូបនេះបាននិយាយថាមានរឿង ដែលលោកអាចស្មានដឹងថាមិនល្អ ។


កាលពីថ្ងៃទី ១៥ ថ្មីនេះលោក Sool Cool បានរៀបរាប់នៅក្នុងបណ្តាញសង្គមថា «ជិតដល់ឆ្នាំ ហើយចូល2025 តែ ដូចជាមានអារម្មណ៍មានប្រផ្នូលមិនល្អសោះថាមានអ្វីត្រៀមចូលមកកើត ឡើងមិនល្អទៅវិញហើយវាធ្វើឲ្យមនុស្សថយចុះបែរជារកកន្លែងថ្មីសម្រាប់មនុស្សរស់នៅ។ មាន អារម្មណ៍ថាលុយគឺក្លាយជាក្រដាសសឹងតែចាយមិនកើតហើយជំងឺថ្មីស្រដៀង depression ថ្មី មួយបានកើតឡើង ។

មនុស្សប្រែជា ទៅ ខៀវ ក្រហម ហើយមានទ្វីខ្លះក៏ត្រូវបិតតើអ្វីដែលមនុ ស្សត្រូវប្រឹងសន្សំ? តើពួកគេសន្សំទាន់ទេ ? មានរឿងដែលខ្ញុំអាចស្មានដឹងហើយខ្ញុំគិតថាវាមិន ល្អសោះ»។ ការលើកឡើងរបស់តារាសម្តែងរូបនេះបានធ្វើឱ្យអ្នកលេងហ្វេសប៊ុកខ្លះនិយាយថា គ្រាន់តែឮខ្លាចបាត់ហើយ ខ្លះទៀតថាមានតែខំសន្សំនិងសាងអំពើល្អនោះទេ។

មិនមែនជាលើកដំបូងទេកន្លងមកគេតែងឃើញលោក Sool Cool បង្ហាញពីប្រផ្នូលមួយចំនួន ដែលលោកបានដឹងមុននៅតាមបណ្តាញសង្គម តែយ៉ាងណាគេមិនបានដឹងច្បាស់ថាតើលោក ស្វែងយល់នូវហេតុការណ៍ទាំងនេះតាមរយៈការសិក្សាបែបណានោះទេ។សម្រាប់អ្វីដែលលោកលើកឡើងនៅក្នុងឆ្នាំ២០២៥ខាងមុខនេះជាការពិតកម្រិតណានោះក៏គេមិនទាន់ដឹងច្បាស់នោះ ដែរ មានតែរង់ចាំតាមដានជាបន្តទៀតថាតើដូចអ្វីដែលលោកអះអាងដែរឬយ៉ាងណា៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor