Sponsor

ផេកផ្លូវការ Miss Planet Cambodia បានចេញសេចក្តីប្រកាសជាផ្លូវការពីការមិនបន្តកាន់កម្ម សិទ្ធប្រកួតបវរកញ្ញាភពផែនដី ២០២៥ទៀតឡើយ ស្របពេលមានបញ្ហាចម្រូងចម្រាស់ជាមួយ អតីតបវរកញ្ញាភពផែនដី ដេត ស្រីនាឌ បានលើកឡើងថាកម្មវិធីមិនឱ្យតម្លៃរូបនាងជាខ្មែរ និង មិនមានតម្លាភាពជាដើម ។

ថ្មីៗនេះ ដេត ស្រីនាឌ បានចេញមុខបកស្រាយ និងធ្វើសន្និសិទ្ធសារព័ត៌មានជាបន្តបន្ទាប់ពីមូល ហេតុដែលរូបនាងបានធ្វើពហិការពីកម្មវិធី Miss Planet International ។ ដេត ស្រីនាឌ នៅតែ បញ្ជាក់ថាកម្មវិធីមិនឱ្យតម្លៃរូបនាងជាខ្មែរ មិនមានតម្លាភាពមានការរៀបចំទុកជាមុនពោលនាង គ្រាន់តែជាតួកំដរឆាកប៉ុណ្ណោះ។ ដេត ស្រីនាឌ បានបន្តទៀតថាអ្វីដែលនាងនិយាយជាការពិត ហើយម្ចាស់កម្មវិធីអាចចេញមុខបកស្រាយបានព្រោះនាងជាមាសសុទ្ធមិនខ្លាចភ្លើងនោះទេ ។

ការចេញមុខបកស្រាយរបស់ ដេត ស្រីនាឌ មិនបានប៉ុន្មានផងស្រាប់តែកាលពីថ្ងៃទី ១៦ ម្សិល មិញនេះគេបានឃើញផេកផ្លូវការរបស់ Miss Planet Cambodia បានប្រកាសពីការមិនបន្ត កាន់កម្មវិធីប្រកួតប្រជែងបវរកញ្ញាភពផែនដីជាបន្តទៀតពីសំណាក់ក្រុមហ៊ុន គំនិតថ្មី។


សេចក្តីថ្លៃងការណ៍នោះបានរៀបរាប់ថា «យើងខ្ញុំសូមប្រកាសជាផ្លូវការថា ក្រុមហ៊ុន គំនិតថ្មី យើងខ្ញុំនឹងមិនបន្តកាន់កម្មសិទ្ធិលើការប្រកួត Miss Planet Cambodia ទៀតឡើយ។ ទោះ បីជាទំព័រនេះត្រូវបានបិទបញ្ចប់ក៏ដោយ ក៏យើងនៅតែមានទំនុកចិត្តនិងសង្ឃឹមថានឹងមានឱកា សចូលរួមគាំទ្រកម្មវិធីប្រកួតណាមួយម្តងទៀតនៅអនាគត ដោយមានកម្លាំង និងថាមពលថ្មី។


យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរអ្នកឧបត្ថម្ភ អ្នកគាំទ្រ និងបុគ្គលដ៏អស្ចារ្យ ទាំងអស់ដែលបានរួមចំណែកក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យនេះ។សូមអរគុណចំពោះ ការជឿទុកចិត្តនិងការគាំទ្ររបស់លោកអ្នកជានិច្ច»។ ការប្រកាសពីការដកខ្លួនមិនបន្តសិទ្ធនៅ ក្នុងកម្មសិទ្ធនៅក្នុងការប្រកួតបវរកញ្ញាភពផែនដី របស់ ក្រុមហ៊ុន គំនិតថ្មី បានធ្វើឱ្យអ្នកដែល តាមដានវិស័យប្រកួតប្រជែងសម្រស់មួយនេះមានការចាប់អារម្មណ៍និងបានបញ្ចេញមតិ ជា ច្រើនតាមការយល់ឃើញរបស់ខ្លួន៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor