Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញតារាសម្តែង លាង ឧត្តម បានបង្ហាញ ភាពស្អិតរមួតជាមួយ អតីតភរិយាផ្កាយពីរម្នាក់ដែលត្រូវគេស្គាល់ថាជាម្ចាស់ហាងលក់គ្រឿងអលង្ការ និង  ជាអ្នកលក់ផលិតផលរក្សាសម្រស់ល្បីតាមអនឡាញម្នាក់ដែរ។ តាមរយៈរូបភាពផ្អែមល្ហែមជាច្រើនតាម បណ្តាញសង្គមធ្វើឱ្យមានការសង្ស័យថាតារាប្រុស រូបនេះជិតមានដំណឹងល្អផងដែរ ។

លោក លាង ឧត្តម គឺជាសិល្បករម្នាក់ដែលមានប្រជាប្រិយភាពគួរសមដោយលោកលេចមុខនៅ ក្នុងការសម្តែងរឿងជា ច្រើនមិនថារឿងបុរាណនិងសម័យនោះឡើយ។មិនតែប៉ុណ្ណោះលោកក៏តែងលេច មុខនៅក្នុងការងារសង្គមផងដែរ។ភាគច្រើនលោកសម្តែងជាតួឪពុក និងតួកាចដែលស៊ីទៅនឹងទម្រង់មុខ របស់លោក។ កន្លងមកលោក លាង ឧត្តម ត្រូវបានគេផ្កូរផ្គងជាមួយតារាសម្តែង សឿន ផាភួង ដោយសារអ្នកទាំងពីរមានស្និទ្ធស្នាលខ្លាំងដោយទៅណាមកណាជាមួយគ្នាមិនខុសពីគូស្នេហ៍នោះឡើយ តែចុងក្រោយនេះគេសង្កេតឃើញអ្នកទាំងពីរហាក់ឃ្លាតឆ្ងាយស្រប លោក លាង ឧត្តម ងាកមក ល្អូកល្អើនជាមួយម្ចាស់ហាងលក់គ្រឿងអលង្ការនិងលក់ផលិតផលរក្សាសម្រស់ដែល ត្រូវគេស្គាល់ថាជា លោកស្រី មូយឡេង ។

ថ្មីៗនេះគេបានឃើញអ្នកទាំងពីរបង្ហាញភាពស្អិតរមួតដូចគូស្នេហ៍ដោយការ ដើ រកម្សាន្ត និងថតរូបភាពផ្អែមល្ហែមទំនងជារូបភាព Pre Wedding ដែលលោកស្រី មួយឡេង បានព្រ លយថាត្រៀមថ្ងៃពិសេស។ ក្នុងនោះក៏មានការសរសើរថាអ្នកទាំងពីរស័ក្តិសមគ្នាទាំងរូបសម្រស់ និង អាយុ ពិសេសលោក លាង ឧត្តម សំណាងដោយបានលោកស្រី មួយឡេង ជាដៃគូដែលមានទាំងទ្រព្យ និងមុខជំនួញធំៗពេញដៃ ។

ទោះបីជាយ៉ាងនេះក្តី គេមិនច្បាស់ថាតើទំនាក់ទំនងរបស់លោក លាង ឧត្តម និងលោកស្រី មួយឡេង ជាទំនាក់ទំនងស្នេហាឬគ្រាន់តែជាការទាក់ទងនៅក្នុងការងារនោះទេ ព្រោះថារូបភាពបែបនេះគេតែង ឃើញកើតមានជាញឹកញាប់នៅក្នុងចង្កោមអ្នកអនឡាញល្បីៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មហាជន ។ មិនទាន់មានការបកស្រាយពីតារា សម្តែង លាង ឧត្តម នៅឡើយទេដោយសារថ្មីៗ នេះលោកទើបនឹងជួបទុក្ខធំបាត់បង់អ្នកម្តាយដោយមិនមានថ្ងៃវិលត្រឡប់៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor