
យោងតាមគណនីហ្វេសប៊ុក៖ លោក ផែង វណ្ណៈ ដែលបងប្អូនអ្នកលេងហ្វេសប៊ុកដាក់រហ័សនាម រដ្ឋមន្ត្រីហ្វេសប៊ុក ដោយសាររាល់បញ្ហាទុក្ខកង្វល់បងប្អូន ក៍ដូចជាបញ្ហាសង្គម គឺគេចមិនផុតពីគណនីហ្វេសប៊ុកលោកឡើយ ជាក់ស្ដែងមានរឿងថ្មីទៀតហើយ មុននេះបន្តិច នៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ គឺលោកមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់បងៗប៉ូលិសចរាចរ ដែលបានស្ទុះមកវាយឡានរបស់លោក ដោយសារក្មេងមិនបានដឹងផ្លាកសញ្ញា ហាមបត់ឆ្វេង។
ខាងក្រោមនេះគឹជាខ្លឹមសារទាំងស្រុង ដែលបានលោកបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុក ដោយសរសេររៀបរាប់ថា៖
ធ្លាប់តែឃើញប្រជាពលរដ្ឋប្ដឹងថានគរបាលចរាចរក្រុងខ្លះសាហាវៗ ពេលនេះខ្ញុំឃើញផ្ទាល់ភ្នែកពិតជាសាហាវដូចគេថាមែន ។ គ្រាន់តែឡានបើកបត់ឆ្វេងខុសស្លាកសញ្ញាហាមឃាត់ព្រោះតែក្មេងបើកមិនដឹង ស្រាប់តែអាមន្ត្រីចរាចរក្រុងថោកទាបស្ទុះមកវាយឡានចង់កំពឹត ។ ស្ដាយដែរកូនមិនឈប់ឡាន បើឈប់ឡានចុះទៅទះកំភ្លាងអាថោកនិងម្ដង ។ ពួនស្ទាក់ដូចចោរ បើឃើញគ្នាខុសហៅគ្នាអោយឈប់ទៅ បែជាស្ទុះមកវាយឡាន ពិតជាថោកណាស់អាថោក ។ មិនដឹងអាថោកនងវារៀននៅសាលានគរបាលណាទេបានវាពាលបែបនេះ ។ ទង្វើអាក្រក់របស់អាថោកទាបនេះបានធ្វើអោយគេស្អប់ដល់មន្ត្រីចរាចរល្អត្រឹមត្រូវភាគច្រើនទៅវិញ ។ ( ជូនអាមន្ត្រីថោកយាមនៅផ្លូវសុធារស មុខ ប៊ីលប្រាយ ម៉ោង ១០:០៥នាទី មុននេះ )
ថ្ងៃណាទើបបំបាត់ពួកចរាចររាជធានីពួនស្ទាក់ដូចពួកចោរបាន ? ពេលខ្លះស្ទុះមកទាញដៃម៉ូតូគេអោយដួលក៏មាន ពេលខ្លះវ៉ៃឡានម៉ូតូគេ តើឡានម៉ូតូគេនិងលុយម៉ែពួកអាចរាចរថោកអស់នោះទិញអោយគេមែន ? ល្ងាចនេះចេញវីដេអូនិយាយរឿងនគរបាលចរាចររាជធានីម្ដង ។ ប្រហែលមេមិនអប់រំទេមើលទៅបានកូនចៅពាលម្លឹងៗ ។
ខ្ញុំសួរដូចឆោតមន្ត្រីនគរបាលចរាចររាជធានីភ្នំពេញ ដែលលើកដៃវ៉ៃឡានគេ តើឡានគេជិះនិងយកលុយម៉ែឪវាមកទិញមែន ?



ចុចអាន៖លោក ផែង វណ្ណៈ រឹតតែឈឺចិត្ត បន្ទាប់ពីប៉ូលិសចរាចរ វ៉ៃឡានចង់កំពិតហើយ មកថាឲ្យកូនគាត់បែបនេះទៀត