Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ២៤  ខែតុលា ២០១៧ នេះ កងកម្លាំង នៃគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ និង​អាវុធហត្ថខណ្ឌ ធ្វើការចុះ​បង្ក្រាបទីតាំងផ្ទះ ០១ កន្លែង ដែលលួចលាក់បង្កប់ទូហ្គេមបាញ់ត្រី​ និងធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ យកទៅសួរពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន​ ដែលក្នុងនោះ មានអតីតអ្នកចម្រៀងជើងចាស់ម្នាក់ផងដែរ គឺ អ្នកនាង អ៊ុំ គន្ធា ។

ក្រោយការសួរនាំ​ សមត្ថកិច្ចបានបញ្ជាក់ហើ​យថា អ្នកនាង អ៊ុំ គន្ធា មិនជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀននោះទេ ហើយកាលដែលចាប់នោះដោ​យ​សា​រ​តែពេលនោះ មានវត្តមានអ្នកនាង នៅក្បែរនោះ ក៏ធ្វើឲ្យមានការយល់ច្រឡំ តែពេលសាកសួរដឹងថា មិនជាប់ពាក់ព័ន្ធ សមត្ថកិច្ចបានដោះលែងវិញ ។

បន្ទាប់ពីសមត្ថកិច្ចដោះលែងហើយ សង្ឃឹមថា អ្នកនាង អ៊ំ គន្ធានឹងឈប់ទៅរើសអេតចាយ ក្បែរអ្នកលេងថ្នាំញៀនទៀត ព្រោះផ្ទះអ្នកនាង នៅខណ្ឌសែនសុខទេ កុំទៅរើសនៅខណ្ឌឬស្សីកែវឆ្ងាយពីផ្ទះពេក អាណិតកូនផង ។

នេះបើយោងតាមលោក អុឹម ជីវ៉ា បញ្ជាក់ប្រាប់

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor