header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ចូលមកដល់ឆ្នាំ២០១៧ នេះ នាយពែកមី តារាកំប្លែង បានជួបរឿងស៊យ ជាបន្តបន្ទាប់ ហូរហែតែម្ដង ជាក់ស្ដែង នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានេះ នៅលើគណនីយហ្វេសប៊ុករបស់នាយ ពែក មី បានបង្ហោះសារ ថាមានគណនីហ្វេសប៊ុក ឈ្មោះ នាយ ពែកមីថ្មី បានក្លែងបន្លំធ្វើជារូបលោក ដោយគណនីហ្វេសប៊ុកនោះ ប្រើប្រាស់ ឈ្មោះ នាយ ពែកមី (ចែម ច័ន្ទដារ៉ា) និងដាក់រូបនាយ ពែកមី ហើយក៍មិនដឹងក្នុងគោលបំណងអ្វីនោះដែរ ។

នាយ ពែកមី ក៏បានរៀបរាប់ថា «សូមបញ្ជាក់ អាខោនមួយនេះមិនមែនជារបស់ខ្ញុំទេ សូមពុកម៉ែបងប្អូនកុំយល់ច្រឡំ។ហើយផេក ក្រៅពីផេក Pek Mi CBS និង Pek Mi Show ក៏មិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំដែរដូចនេះរាល់ទង្វើរបស់ពួកគាត់ មិនមែនជាទង្វើរបស់ខ្ញុំនោះទេ សូមពុកម៉ែបងប្អូនមេត្តាជ្រាបជាពត៏មានផងបាទ»។

សូមបញ្ជាក់ថា នេះមិនមែនលើកទីមួយទេ ដែលឈ្មោះ និងរូបថត នាយ ពែកមី ត្រូវបាន គេលូចបង្កើយនៅក្នុងបណ្តាញសង្គម ខណៈកន្លងមកក៏ធ្លាប់ត្រូវបាន គេលួចហែកចូលនោះផងដែរក្នុង បំណងទុច្ចរិត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post