Sponsor

ប្រិយមិត្ត អាចនៅចាំបានទេ? ទាក់ទងនឹងក្មេងម្នាក់នេះ ដែលយើងធ្លាប់បានប្រកាសស្វែងរកសប្បុជនបន្ទាប់ពី ឪពុកម្តាយបានស្លាប់ដោយសារជំងឺអេដស៍ ហើយក៍ត្រូវបានខាងបងប្រុស ដែលអ្នកលេងហ្វេសប៊ុកដាក់រហ័សនាមថា បងប្រុស ៥៧០ យកទៅមើលថែ។

តែកាលពីយប់មិញយោងតាម ផេគ Free News បានចេញសេចក្តីរៀបរាប់ជាថ្មីម្តងទៀត ទាក់ទងជាមួយក្មេងប្រុសម្នាក់ ។ ខ្លឹមសារទាំងស្រុងពី Free News ÷

"សូមចូលរួមសោកស្តាយផងប្អូន!!! មិនគួរណាប្អូនសម្រេចចិត្តចាកចេញសោះ ដំបូងពេលបងសួរប្អូនថាថ្នាំញៀនមានធ្វើទុក្ខប្អូនអត់? ប្អូនថាអត់។ ហើយសួរប្អូនថា ផ្តាច់បានអត់? ប្អូនថាបាន។ តែទីបំផុត ប្អូនលួចទៅជក់ថ្នាំ រួចសុំចេញ ក្រោមហេតុផលថាមិនចេះនៅ។ ពេលនេះ ពីក្រុមហ៊ុនDr.Phone Service Centre Co.Ltd សូមប្រកាសជូនសាធារណះជនអោយបានជ្រាបថា ក្រុមហ៊ុនបានខិតខំជួយប្អូនអស់ពីសមត្ថភាពហើយ តែប្អូនប្រុសបានប្រាប់ថាមិនចេះនៅ ហើយសុំចាកចេញ។

ក្រុមហ៊ុនមិនមានសិទ្ធិអ្វីឃាត់ឃាំងប្អូនទេ បានត្រឹមតែមើលប្អូនចាកចេញទាំងក្តីសោកស្តាយ ព្រោះក្រុមហ៊ុនបានដាក់ចិត្តដាក់កាយចង់ជួយប្អូនអោយមានអនាគតមួយដែលភ្លឺស្វាង មិនចង់អោយប្អូននៅតែដើរផ្លូវខុសទេ។ ចំនែកខាងFree Newsវិញ មិនដឹងថាត្រូវនិយាយអ្វីបន្តទៀតទេ មានតែជូនពរប្អូនពីចម្ងាយ ។

សូមបញ្ជាក់ផងដែរថា ពីពេលនេះតទៅ ប្អូនប្រុសម្នាក់នេះមិនស្ថិតនៅក្រោមការគ្រប់គ្រងមើលថែរបស់ក្រុមហ៊ុនទៀតទេ ។ ដូច្នេះប្រសិនបើមានរឿងអ្វូីកើតឡើងចំពោះប្អូន ខាងក្រុមហ៊ុនមិនទទួលខុសត្រូវនោះឡើយ។ សូមប្រិយមិត្តមេត្តាជ្រាប !!! សូមអរគុណ!!!"

Image may contain: 1 person, sitting, car and outdoorImage may contain: 1 person, sitting, shoes and indoorImage may contain: 1 person, sitting and indoor

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor