Sponsor

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៩និង១៩នាទី​យប់​ថ្ងៃទី២៧ធ្នូ ២០១៦នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៤៣២ កែង​ផ្លូវ១៥៥ ក្នុង​សង្កាត់​ទួល​ទំពូង​ទី១ខណ្ឌចំការមន។ ដោយមានជនសង្ស័យ៣នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បានសម្រេច​ហើយ​នោះ​ជា​អកុសល​ត្រូវបាន​អ្នកដំណើរ២នាក់​ប្ដី​ប្រពន្ធ​បើករថយន្ត​បំ​បុក​ដួល​រួច​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច។

យោងតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថាមុនពេល​កើតហេតុ​ជនសង្ស័យ៣នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច១គ្រឿង ពណ៌​ខ្មៅបានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​រួច​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​គេចខ្លួន​តែ​ត្រូវបាន​អ្នកដំណើរ២នាក់​ប្ដី​ប្រពន្ធ​ឃើញ​ទាន់​បាន​បើករថយន្ត​ដេញតាមរ​ហូត​មកដល់​ផ្លូវ៤៣២កែង១៥៥ ក៏​បុក​បណ្តាល​ឲ្យ​ជនសង្ស័យ​ទាំង៣នាក់​ដួល​រងរបួស​ធ្ងន់​ម្នាក់និង២នាក់​ទៀត​ស្រាល។

សាក្សី​ខាងលើ​បន្តទៀតថា ក្រោយពី​ជនសង្ស័យ​ដួល​រួច​ក៏​ស្រែកចោរៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជួយ​ចាប់​យកទៅ​ឲ្យ​សមត្ថកិច្ច​តែម្តង។ ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំង៣នាក់​ត្រូវបាន​សមត្ថកិច្ច​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍៕

Image may contain: 1 person, closeup
បុរសដែលបើកឡានបុកក្រុមចោរឆក់
Image may contain: one or more people and outdoor
បុរសដែលបើកឡានបុកក្រុមចោរឆក់
Image may contain: 1 person, standing and sunglasses
បុរសដែលបើកឡានបុកក្រុមចោរឆក់
ចោរឆក់
ចោរឆក់
ចោរឆក់

ទស្សនាវីដេអូ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor