
ឧត្ដរមានជ័យ៖ លោកគ្រូអ្នកគ្រូសាលាបឋមសិក្សារម្យនាទី២ស្នើរសុំរដ្ឋាភិបាលជួយផ្តល់សាលារៀនថ្មីខណៈពេលនេះអាគារសាលាធ្វើអំពីឈើមិនអាចទ្រតទ្រង់ដល់ការបង្ក្រៀនសិស្សបានយូរសាលាបមឋសិក្សាមួយខ្នងឈ្មោះសែនមនោរម្យ២ ដែលសាងសង់អំពីឈើ និងជញ្ជាំងដំបូលប្រក់ស្បូវ ស្ថិតភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទ្រតទ្រង់ដល់សិស្សជាច្រើនភូមិ រួមទាំងភូមិកងទ័ព ដែលទើបនឹងបង្កើតថ្មី ជាច្រើនឆ្នាំ តែសាលាបឋមសិក្សានេះ មានសភាពទ្រុតឌ្រោម និងមិនអាចធានាបានយូរក្នុងការបង្រៀនសិស្ស។
លោកគ្រូដែលប្រចាំបង្រៀនសិស្ស បាននិយាយថា សាលារៀននេះ ទើបតែបង្កើតក្រោយព្រឹត្តិការណ៍ព្រុំដែនកម្ពុជា-ថៃ អំឡុងឆ្នាំ២០០៦ និងឆ្នាំ២០០៧ ដែលក្រោមការជួយជ្រុំជ្រែងពីមន្រ្តីយោធាដែលឈរជើងនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី រួមនឹងគ្រូសារកងទ័ព និងអាជ្ញាធរភូមិ-ឃុំ។
លោកបន្តថា សាលារៀននេះ ធ្វើអំពីឈើ និងជញ្ជាំង ដំបូលប្រក់ស្បូវ មិនអាចការពារអាកាសធាតុគ្រប់រដូវបានទេ។ ដោយនៅរដូវប្រាំងអាកាសធាតុខ្យល់មូលសុង នៅតាមជួរភ្នំដងរែក ខ្យល់បក់ខ្លាំង ហើយពេលខ្លះខ្យល់គួរដំបូល និងរបើកជញ្ជាំង។ ហើយចំណែកនៅរដូវវស្សាដំបូលប្រក់ស្បូវធ្លុះធ្លាយ ភ្លៀងលិចដំបូល ធ្វើឱ្យសិស្សតូចៗ មិនអាចរៀនបាន ដោយត្រូវខកខានការរៀនសូត្របណ្តោះអាសន្ន និងពេលមានខ្យល់ ហើយបានកួចទឹកភ្លៀង ចូលទៅក្នុងសាលារៀន ក៏ជាឧបសគ្គមួយធ្វើឱ្យសិស្សពិបាករៀនសូត្រដែរ។លោកគ្រូបានបន្តថា កន្លងមកលោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋជាអាណាព្យាបាលសិស្ស និងអាជ្ញាធរភូមិ-ឃុំ ក៏ធ្លាប់បានធ្វើការស្នើរសុំទៅថ្នាក់លើ ហើយខាងថ្នាក់លើ ក៏បានផ្តល់ដំណឹងមកវិញថា នឹងឱ្យក្រុមការងារចុះទៅពិនិត្យ។
លោកគ្រូតាំងនាមឱ្យអាណាព្យាបាលសិស្ស និងអាជ្ញាធរ ស្នើរសុំទៅសម្តេច មេត្តាជួយផ្តល់សាលារៀនថ្មី សំរាប់ឱ្យសិស្សបានរៀបសូត្រ ព្រោះការរងចាំ តាមការស្នើរសុំ គឺជាយូរមកហើយ៕
ដោយ៖ (ឧត្តម)


ផ្តល់សិទ្ធិដោយ៖VD7News.com