
ភ្នំពេញ៖ ក្រោយពីលោកតាអាចារ្យនិងសមត្ថកិច្ចទួលសង្កែ បានសាកសួរស្ត្រី២នាក់ក្នុងនោះម្នាក់ជាម្តាយ ដើម្បីរកឯកសាររៀបចំបូជាសាកសពក្មេងស្រីអាយុ១០ខែម្នាក់ នៅក្នុងវត្ត (ញាណរង្សី) តែត្រូវស្ត្រីនោះថា ឆ្លើយគ្មានទេ ទើបង្កការភ្ញាក់ផ្អើល សង្ស័យថា សាកសពក្មេងស្រីនេះអាចត្រូវមានគេសម្លាប់។
យោងតាមស្ត្រីជាម្តាយសាកសពក្មេងស្រីឈ្មោះ ភាន់ រតនា អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ខុនដូ (ផ្ទះសំណាក់រួម) អះអាងថាគ្មានជាប់ពាក់ព័ន្ធពីការស្លាប់របស់កូនទេ និងស្ត្រីម្នាក់ទៀតឈ្មោះស្រីអូន។ រីឯបុរសម្នាក់ទៀតដែលកាមេរ៉ាបានថតជាប់ឃើញបីកូនតូចនោះចុងក្រោយ ដែលត្រូវគេកំពុងសង្ស័យជាជនដៃដល់ឈ្មោះស័ក្តិ អាយុ២៩ឆ្នាំ ជាខ្មែរ-អ៊ិស្លាម កំពុងរត់គេចខ្លួនហើយ ។
បើតាមប្រភពពីស្ត្រីជាម្តាយសពក្មេងឱ្យដឹងថា ខ្លួនបានយកសាកសពកូនមកបូជាក្នុងវត្តញាណរង្សី បន្ទាប់ពីខ្លួនបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា តែត្រូវគ្រូពេទ្យប្រាប់ថា កូនបានដាច់ខ្យល់ស្លាប់ទៅហើយ ទើបបញ្ជូនមកបូជាវិញ ។ ហើយចំពោះការស្លាប់វិញ មិនមានជាប់ពាក់ព័ន្ធជាមួយរូបនាងទេ ព្រោះពេលជួបកូនស្រីចុងក្រោយ គឺឃើញប្តីក្រោយបានបីកូននាង និងមានស្នាមជាំពេញខ្លួនទៀត ហើយប្តីក្រោយរូបនោះ គេចខ្លួនបាត់ហើយ ។
ទោះបីជាយ៉ាងណា មកដល់ពេលនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងក្តៅបំផុតចំពោះករណីនេះ ដោយកំពុងតាមចាប់ខ្លួនជនសង្ស័យជាប្តីក្រោយនេះ ព្រោះជននេះជាមនុស្សដែលបីសាកសពចុងក្រោយ ៕


ផ្តល់សិទ្ធិដោយ៖VD7News.com