Sponsor

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង​១៨និង១០​នាទី​ថ្ងៃ​ទី​២៨ធ្នូ២០១៦នេះ​ មានករណីអគី្គភ័យឆេះ​ ម៉ូតូ​សណ្តោងរុឺម៉កមួយគ្រឿង ​ពេល​កំពុង​បេីកបរតាមផ្លូវជាតិលេខ​៤​ ចន្លោះគីឡូម៉ែត្រលេខ ១៤០-១៤១ ក្នុងភូមិ-ឃុំ​ ចំការហ្លួង​ ស្រុក​កំពង់​សិលា​ ខេត្តព្រះ​សីហនុ​។ ខណ:ពេលនោះកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ដែលចុះអន្តរាគមន៍ជួយពន្លត់អោយដឹងថា ហេតុការណ៍ទាំងនេះបណ្តាលមកពីម្ចាស់​ម៉ូតូ​ឈ្មោះ​ ឃុន​ ឆាន​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មានទីលំនៅ​ ភូមិ​តាជៃ​ ឃុំកំពង់ចម្លង​ ស្រុក​ស្វាយ​ជ្រុំខេត្តស្វាយរៀង​ ជក់បារី​និងបោះកន្ទុយបារីហេីរចូលក្នុងរុឺម៉ក​ បណ្តាលអោយឆេះអំបោសនិងសម្ភារៈ​ក្នុង​រុឺម៉ក ​រួចក៍រាលដាលឆេះជាអគ្គីភយ័តែម្តង ប៉ុន្តែមិនមាន​គ្រោះថ្នាក់​ដល់មនុស្សឡើយ។

ម្ចាស់​ម៉ូតូ​ឈ្មោះ​ ឃុន​ ឆាន​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ មានទីលំនៅ​ ភូមិ​តាជៃ​ ឃុំកំពង់ចឡង​ ស្រុក​ស្វាយ​ជ្រុំខេត្តស្វាយរៀង​៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor