
ប្រទេសថៃ៖ ស្រីក្នុងរូបនេះលួចមានសាហាយក្បត់ប្តី បានលួចបណ្តើរគ្នាទៅឡើងឋានសួគ៌ាជាញឹកញាប់ក្នុងពេលដែលប្តីធ្វើទាហាននៅខេត្តផ្សេង២,៣ខែទើបមកផ្ទះម្តង។
ដោយសារតែកើតរោគអផ្សុកប្តីទៅបាត់យូរពេកជូរមាត់ទ្រាំមិនបានក៏លួចហៅសាហាយមកផ្ទះជួល ក្នុងថ្ងៃកើតហេតុគឺសាហាយប្រើស្ត្រីនោះទៅផ្សារឆ្ងាយដើម្បីទិញក្តាមមកក្លែមស្រា ដោយទុកកូនស្រីតូចអាយុ១ខួប៨ខែឲ្យនៅក្នុងបន្ទប់ជាមួយសាហាយ ពេលស្រីឆើតនោះទៅបាត់ស្រាប់តែជននេះចាប់រំលោភកូនតូច ទាល់តែដាច់ខ្យល់ស្លាប់!!សាហាវជាងនេះទៅទៀតគឺ ម្តាយតិរច្ឆាននោះបែរជាទុកខ្មោចកូនតូចឲ្យនៅក្នុងបន្ទប់ហើយរត់តាមអាសាហាយនោះទៀតផង។
ដោយសារតម្រុយបែបនេះនាំឲ្យប៉ូលីសសន្និដ្ឋានបានដោយងាយ! ហើយក៏ប្រើវិធីរាយសំណាញ់ចាប់បានសាហាយទាំង២នាក់ក្នុងផ្ទះសំណាក់ជាមួយសាហាយប្រុស។
តែបញ្ហានៅតែដក់ងំក្នុងស្រទាប់មហាជននៅប្រទេសថៃ ដោយម្នាក់ៗនៅតែឆ្ងល់ថាម៉េចក៏ស្រីតិរច្ឆាននេះចិត្តអន្តេរត្ថីយ៍ម្ល៉េះ? បើអាសាហាយហ្នឹងចិត្តអាក្រក់ជាងប្រែតទៅហើយម៉េចក៏នៅរត់តាមវាក្បត់កូនក្បត់ប្តីទៀត? តើស្រីៗនៅលើលោកនេះចិត្តសាហាវដូចនាងនេះមានប៉ុន្មាននាក់? ។
ប្រភពពី៖ (ប្រទេសថៃ) ៕
ផ្តល់សិទ្ធិដោយ៖VD7News.com