Sponsor

ផេគហ្វេសប៊ុក Narita Skincare Beauty Home បានអះអាងថា មនុស្សប្រុសម្នាក់ក្នុងកាមេរ៉ាសុវត្ថិភាព ជាជនឆបោក និងប្រាប់ពីល្បិចថ្មីដែលជននេះបានធ្វើសកម្មភាព ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលផេគហ្វេសប៊ុកខាងលើបានចែករំលែក ÷

"ចាស៎សួរស្តីអតិថិជននិងមិត្តៗបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានរឿងចង់ចែករំលែកដល់អ្នកទាំងអស់គ្មាដើម្បីអោយមានការប្រយ័ត្នចំពោះជនឆបោករូបនេះ គឺនៅថ្ងៃទី 25 12 2016 ជនខិលខូចរូបនេះបានចូលទៅក្នុងហាងនាងខ្ញុំ ដោយប្រើល្បិចអោយកូនចៅខ្ញុំcallទៅខ្ញុំ បន្ទាប់មកជនខិលខូចនោះបាននិយាយជាមួយខ្ញុំ ហើយវាបាននិយាយជាមួយខ្ញុំដោយប្រាប់ខ្ញុំថាវានាំភ្ញៀវមកទិញលេលាបមុខ ហើយខ្ញុំថាអោយទិញជាមួយកូនចៅខ្ញុំទៅ ខ្ញុំអត់នៅទេហើយវាថាអញ្ចឹងស្អែកវានាំគេមកម្តងទៀតខ្ញុំក៌បិទទូរស័ព្ទ ។

ហើយវានៅតែបន្តការនិយាយម្នាក់ឯងដោយធ្វើកាយវិការអោយកូនចៅខ្ញុំដកIpaidដែលខ្ញុំបានសាកថ្មហ្នឹងយកអោយវា វាប្រាប់កូនចៅខ្ញុំថាខ្ញុំអោយយកប្រញាប់ឡើងយកទៅធ្វើឯកសារ ហើយអោយកូនចៅខ្ញុំហ្នឹងជិះទៅជាមួយវាទៀត។ដោយមានការសង្ស័យកូនចៅខ្ញុំថាCallទៅខ្ញុំសិនវាថាមិនបាច់Callទេ វាក៌ទាញIpaidខ្ញុំពីកូនចៅខ្ញុំហើយកូនចៅខ្ញុំក៌ទាញមកវិញ ហើយវាថាម៉េចអត់ទុកចិត្តវាមែនទេ ហើយកូនចៅខ្ញុំថាអត់ទុកចិត្តទេ វាក៌ថាអោយលឿនប្រយ័ត្នគាត់ខឹងកូនចៅខ្ញុំមិនព្រម។ហើយស្របពេលនោះមានកូនចៅខ្ញុំម្នាក់ទៀតមកដល់វាក៌ជិះម៉ូតូចេញបាត់ទៅ ។

*បញ្ជាក់ជនល្មើសជាមនុស្សប្រុស*"

Image may contain: 2 people, people sittingImage may contain: 1 personImage may contain: 1 personImage may contain: 1 person, sitting
នេះជាសារដែលផេគខាងលើបង្ហោះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor