Sponsor

ភ្នំពេញ ៖ កីឡាករ ពុទ្ធ ផនកុសល ឡើងសង្វៀនប្រកួតនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកនេះ បានរងរបួសបាក់ក្តោងច្រមុះធ្ងន់ធ្ងរត្រូវបាន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បច្ចុប្បន្នកំពុងតែជួបបញ្ហាខ្វះ​ខាតជីវភាពអត់​មាន​ប្រាក់សម្រាប់ព្យាបាលរបួស ។ កីឡាករ ពុទ្ធ ផនកុសល មានឈ្មោះដើម យីវ កុសល ភេទប្រុស អាយុ២៧ឆ្នាំ ជាកីឡាករ របស់ក្លឹបពុទ្ធសិរីវង្សព្រែកតាទែន បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌ ដង្កោ មានស្រុកកំណើតនៅភូមិថ្មី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានប្រពន្ធ ជាកម្មការិនីកាត់ដេរ និងមានកូនស្រីម្នាក់អាយុ២ឆ្នាំ ។

កីឡាករ ពុទ្ធ ផនកុសល កន្លងមកធ្លាប់ចូលរួមប្រកួតខ្សែក្រវាត់ស្រាបៀរលីអូរដូវកាល​ទី​មួយ ទទួលបានចំណាត់ថ្នាក់លេខ៤ នៅស្ថានីយទូរទស្សន៍បាយ័ន ។ ក្រៅពីអាជីពជាអ្នកប្រដាល់ពេលទំនេរមិនបានឡើងសង្វៀនប្រកួតដើម្បីរកប្រាក់ចិញ្ចឹម កូន កីឡាករ ពុទ្ធ ផនកុសល បានទៅធ្វើជាកម្មករលីម្សៅមីនៅក្រុមហ៊ុនផលិតមីម៉ាម៉ានៅ ចំការដូង ខណ្ឌដង្កោ ដោយលីម្សៅមី១តោនកន្លះទទួលបានប្រាក់៨០០០រៀល ។ ជាអកុ​សល​កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ កីឡាករ ពុទ្ធ ផនកុសល បានឡើងសង្វៀនប្រកួត​ជាមួយកីឡាករ លឿងរ៉ា បានភ្លាត់ស្នៀតនៅទឹកទី៣​បណ្តាលឲ្យត្រូវមួយកែងរបស់​កីឡា​ករលឿងរ៉ាបណ្តាលឲ្យបែកលើចិញ្ចើមនិងច្រមុះដេរចំនួន១១ថ្នេរ ព្រមទាំងចំក្តោងច្រមុះ​បណ្តាល​ឲ្យបាក់ក្តោងច្រមុះដល់ខាងក្នុងត្រូវបានគ្រូពេទ្យសហព័ន្ធកីឡាប្រដាល់កម្ពុជា​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួងធ្វើការគាស់ច្រមុះផ្នែកខាងក្រៅហើយ ​ ។

បច្ចុប្បន្នកំពុង តែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ។ ដោយសារតែជួបគ្រោះថ្នាក់នៅពេលប្រកួតរហូតរងរបួសត្រូវសម្រាកព្យាបាលនៅមន្ទីរ ពេទ្យអត់ប្រាក់សម្រាប់ព្យាបាលនិងហូបចុកប្រចាំថ្ងៃ ​កីឡាករ ពុទ្ធ ផនកុសល អំពាវនាវដល់សប្បុរសជនទាំងអស់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន និងលោក ជំទាវកិតិ្តព្រឹទ្ធបណ្ឌិតមេត្តាជួយឧបត្ថម្ភដល់រូបគាត់ផង។ សប្បុរសជនអាចទំនាក់ទំនងផ្ទាល់តាមរយៈលេខទូរស័ព្ទផ្ទាល់ខ្លួនលេខ ០៩៧ ២០ ១២ ៤០៦ , ០១៦ ៤៦០ ៤៣០ ,០៨៩២២១ ៧១១៕

វីដេអូប្រដាល់

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor