Sponsor

ក្រោយព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាត អំពី លោកគ្រូវ័យក្មេងអគ្គីនេត្រ ល្បីខាងបញ្ចុះមន្តអាគម អូមអាម ស្នេហ៍ និងកាប់មិនមុតរួចមក ធ្វើឲ្យគណនីហ្វេសប៊ុកដែលមានឈ្មោះថា Chan Panha ដែលជាគ្រូសៀកដ៍ល្បីមួយរូបដែរនោះ មានការចាប់អារម្មណ៍និងចង់សាកសាកជាមួយដាវសាំម៉ូរៃរបស់ខ្លួនដែលមានតម្លៃរហូតដល់ទៅជាង ២០០០០ដុល្លារឯណោះ និងមានការដោះដូរលក្ខខណ្ឌផងដែរ។ ខាងក្រោមនជាខ្លឹមសារទាំងស្រុង ៖

ម៉ូរ៉ៃមួយដើមនេះ ខ្ញុំកម្មងពីជប៉ុនមក វាសាងអំពីដែកពិសេស តួខ្លួនវា និង ផ្លែដាវ គឺ ស្រោបដោយមាស និង ប្លាទីន។ ទំងន់វាធ្ងន់គួរសម ហើយវាមានតំលៃជាង 20000$ ។ ប៉ុន្មានថ្ងៃនេះ លឺល្បីថា មានអ្នកកាប់មិនមុតដុតមិនឆេះ។ ចង់សាកដល់ហើយ។ បើពិតមែន ខ្ញុំសុំតែមួយដាវទេ មួយដាវនោះគឺត្រឹមម៉ាក្រវៀសចេញពីស្រោមហើយតំរង់អោយចំគោលដៅប៉ុណ្ណោះ។ មិនចាំបាច់ថាយារអោយហើយចាំកាប់នោះទេ។ គឺសុំត្រឹមម៉ាក្រវៀសអោយចំប៉ុណ្នោះ។ ^_^ ហើយខ្ញុំជាអ្នកក្រវៀសដោយផ្ទាល់ដៃ។ ហើយកំលាំងក្រវៀស និង គោលដៅ ខ្ញុំជាអ្នកកំណត់។

បើប៉ះសាច់មិនមុត ខ្ញុំសុខចិត្តជូនសាម៉ូរ៉ៃនេះអោយ ហើយថ្វាយបង្គុំបីដងសុំគាត់ធ្វើគ្រូ និងជួយជាថវិកាផ្តល់អោយគាត់សំរាប់បើកសាលាទៀត។ :D

អ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ ^^ ?

បញ្ជាក់: Status នេះមិនមែនជាការផ្ចាញ់ផ្ចាល់ ឬ ចង់ឈ្នះ ចាញ់អ្វីទេ តែវាជាការចង់ដឹង ចង់ឃើញអោយច្បាស់ថាពិត ឬ អត់។ បើពិតមែនខ្ញុំនឹងអាងសុំរៀនដែរ ^_^ លោកគ្រូណាហ៊ាន សូមបង្ហាញផ្លូវផង អាងខ្ញុំនឹងយក samurai នេះទៅជូន ^_^

លោកគ្រូសៀកខាងលើក៍បាននិយាយពីប្រវត្តិដាររបស់ខ្លួនផងដែរ ៖ 

សំនួរដែលគេទាំងសួរខ្ញុំ:

_ដាវទីមួយ បំនងប្រាថ្នាដំបូងរបស់ខ្ញុំសំរាប់យកមកសំដែង។

_ដាវទី2 វាមានប្រវត្តិនៅពីក្រោយជាច្រើនដែលខ្ញុំសំរេចចិត្តទិញវាមក។

+សង្ខេបខ្លីៗ: ស្រលាញ់កូនគេម្នាក់ សន្យានៅមាត់ទឹកជាមួយគ្នាថា រយៈពេល2ឆ្នាំ នឹងសន្សំ អោយគ្រប់20000$ ដើម្បីដណ្តឹងគេ។ តែដល់ពេលគ្រប់ ខ្ញុំសួរគេម្តងទៀតថាព្រមស្រលាញ់ខ្ញុំទេ 7ដង ចំលើយគឺអត់ទាំង7ដង។

_ហើយដាវសាម៉ូរ៉ៃមាសនេះ ខ្ញុំស្រលាញ់នឹងប្រាថ្នាចង់បានវាយូរហើយ តែខ្ញុំមិនឆ្កួតទៅទិញវាទេ និយាយទៅបានត្រឹមស្រលាញ់ តែដោយសារការខូចចិត្តចំពោះមនុស្សដែលយើងស្រលាញ់បំផុតគេបដិសេធនឹងយើង ទើបសំរេចចិត្តទិញដាវមាសមួយដើមនេះ ចាត់ទុកជាការបូជា សេចក្តីស្រលាញ់នោះទៅចុះ។

_ព្រោះលុយនោះគឺសំរាប់ដណ្តឹងគេតែម្នាក់គត់ តែបើគេមិនព្រម មានតែទៅដណ្តឹងដាវតែម្តងទៅ ព្រោះស្រលាញ់ដូចគ្នា។ សង្ខេបចប់ត្រឹមនេះ។

វីដេអូគ្រូសៀកសម្តែង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor