Sponsor

ព្រះសីហនុ: មហាជនដែលបានទៅ សម្រាកមើលថែអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពួកគាត់បាននាំគ្នានិយាយថា ប៉ុន្មានថ្ងៃនេះ ឃើញមានម្ចាស់គ្លីនិច និង បន្ទប់ពិគ្រោះព្យាបាលជម្ងឺមួយចំនួនបានយកអ្នកជម្ងឺរៀបស្លាប់និងស្លាប់ បានដឹកទៅប្លុងចោលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ពេលខ្លះមិនទាំងប្រាប់គ្រូពេទ្យប្រចាំការផង។ទាក់ទងបញ្ហានេះ លោកគ្រូពេទ្យក្នុងមន្ទីរពេទ្យបង្អែកម្នាក់បាន បង្ហើបអោយដឹងថា ក្រុមអ្នកបើកគ្លីនិចនិងបន្ទប់សម្រាកព្យាបាលមួយចំនួន តែងតែដឹកយកអ្នកជម្ងឺនិងសាពលយកមកប្លុងចោលជាញឹកញាប់ ហាក់ដូចជាមើលងាយមន្ទីរពេទ្យរដ្ឋណាស់ ហើយក្រុមទាំងនោះ គឺមិនដែលចូលមកបំរើការងារក្នុងមន្ទីរពេទ្យក្នុងម៉ោងរដ្ឋទេ គឺមកចុះតែវត្តមាន ហើយចេញទៅវិញបាត់ ពេលក្រុមប្រឹក្សាដាក់វិនយ័គេមិនខ្ចីធ្វើតាមទេ ដោយពួកគេមានខ្សែរខាងលើ ដោយមិនគោរពកោតខ្លាចមេកើយខ្លួនឡើយ គាត់ឆ្ងល់ណាស់ថាតើ អ្នកដែលការពារមនុស្សប្រភេទនេះ ដើម្បីអ្វី? ជួយបក្ស ឬក៏ជួយបំផ្លាញប្រជាប្រិយភាញរបស់ថ្នាក់ដឹកនាំ ? ថ្នាក់ដឹកនាំលោកបាននិយាយហើយថា បើស្រឡាញ់បក្សត្រូវខំបំរើរាស្រ្ត តែនេះពួកគេមិន ខំបំរើរាស្ត្រទេ គឺស្គាល់តែពីលុយ អត់លុយសុីលែងកើតយកមកបោះចោលនៅពេទ្យរដ្ឋ លោកដឹងទេថា បើអ្នកស្លាប់នោះ ក្រឬគ្មានសាច់ញាត្តិ មន្ទីរពេទ្យត្រូវចំណាយយ៉ាងតិច លុយ៥០$អាមេរេច អោយអ្នកដុតខ្មោច។ទាក់ទងការយកសពទៅប្លុងចោលនៅមន្ទីរពេទ្យនេះ កាលពីយប់ថ្ងៃទី១១ ខែមករាឆ្នាំ២០១៧ ម៉ោងជាង៣ជិតភ្លឺ អ្នកឃើញហេតុការបាននិយាយថា រថយន្តគ្លីនិចសេតេបានដឹកស្ត្រី ជនជាតិបរទេសមកដាក់ចោលហើយ ទៅវិញបាត់ ចំណែកបុរស់ម្នាក់ដែលជាអ្នកជិតស្និតនិងក្រុមគ្រួសារសាកសពនោះបានប្រាប់អ្នកកាសែតថា ពួកគាត់បានចេញមកពីគ្លីនិចសេតេមែន។ ហើយកាលពីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៧ ក៏មានមួយករណីដែរ ដឹកចេញពីបន្ទប់សំរាកព្យាបាល សោម ដារ៉ាគឺសុីលែងកើត សង្ស័យប្រើថ្នាំខុសបច្ចេកទេស ដឹកដល់ពេទ្យរដ្ឋដាច់ខ្យល់ល្មម នេះបើតាមការអោយដឹងពីអ្នកឃើញហេតុការណ៍និងសាច់ញាត្តិជនរងគ្រោះ។ទាក់ទងនិងបញ្ហារខាងលើនេះ VD7 មិនទាន់អាចសុំការបំភ្លឺពីអ្នកពាក់ពន្ធ័បន្ថែមទៀតបានឡើយ នៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០១៧ នេះ។

រូបភាព
រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor