
បរទេស៖ ក្មេងប្រុសអច្ឆរិយចំនួនពីរនាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីពួកគេបានបង្ហាញសមត្ថភាពបាញ់ចម្ពាមកៅស៊ូត្រង់អស្ចារ្យនៅក្នុងកម្មវិធីទូរទស្សន៍នៅឯប្រទេសថៃ។ តាមការបង្ហាញជូននូវប្រវត្តិរូបសង្ខេបរបស់ក្មេងប្រុសទាំងពីរនាក់អាចជាកូនភ្លោះនឹងគ្នា រស់នៅខេត្តឈុនបុរី ក្នុងជីវភាពយ៉ាប់យ៉ឺនគួរសម ព្រោះដំបូលប្រក់ស័ង្កសីចាស់ ថែមទាំងមានធ្លុះធ្លាយទៀតផង។
ប៉ុន្តែក្រោយពួកគេបានបង្ហាញទេពកោសល្យដ៏ល្អអស្ចារ្យនៅលើកញ្ចក់ទូរទស្សន៍អំពីសមត្ថភាពបាញ់ចម្ពាមកៅស៊ូត្រង់ព្រមៗគ្នាស្ទើរតែមិនគួរឲ្យជឿនោះ ពួកគេក៏ត្រូវបានក្រុមការងារនៃកម្មវិធីទូរទស្សន៍នោះដែរចុះមកធ្វើជួសជុលផ្ទះឲ្យថ្មី ដោយប្រក់ហ្សីប្រូឡើងវិញ នឹងធ្វើឲ្យជីវិតពួកគេពិតជាមានសេចក្ដីសប្បាយរីករាយជាខ្លាំងផងដែរ។
សូមទស្សនាវីដេអូខាងក្រោមនេះ នឹងដាក់ពិន្ទុផង តើក្មេងប្រុសទាំងពីរនាក់នោះ ពិតជាមានទេពកោសល្យ និងសមត្ថភាពពីកំណើតដ៏អស្ចារ្យមែនទេ? កុំទាន់អាលនិយាយ សូមទស្សនាការបង្ហាញថ្វីដៃរបស់ពួកគេសិនទៅ...! រួចចាំឆ្លើយនៅពេលក្រោយក៏បាន៕
ផ្តល់សិទ្ធិដោយ៖KQUBE