
ខេត្តកំពង់ឆ្នាំង៖ កុមារកម្សត់ដែលកំពុងរស់នៅកំព្រា តែពោរពេញដោយភាពតស៊ូក្នុងឆាកជីវិត បានទទួលអំណោយពីព្រះតេជគុណមួយព្រះអង្គ ដោយលោកបាននិមន្តទៅដោយផ្ទាល់ ដល់លំនៅដ្ឋានរបស់កុមារទាំងពីរ ស្ថិតនៅភូមិដំណាកកី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយក្នុងនោះ មានភ្ជាប់សម្ភារៈឧបភោគបរិភោគ និងបច្ច័យមួយចំនួនផងដែរ។
យោងតាមចុះផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក Oun Long នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះបានឲ្យដឹងថា "អរគុណព្រះគុណដល់លោកម្ចាស់លោកគ្រូ បាននិមន្តទៅសួរទុក្ខក្មេងទាំងពីរនាក់បងប្អូន ដែលគួរឲ្យអាណិត ឪពុកស្លាប់ចោល ឯម្ដាយទៅធ្វើការងារនៅឯប្រទេសថៃ មិនដឹងរស់ឬស្លាប់ ហើយបានបន្សល់ទុកកូនទាំងពីរអោយកំព្រាគ្មានទីពឹង ពីរនាក់បងប្អូន។
ទាំងពីរនាក់បងប្អូនដោយអត់មានឪពុកម្តាយរស់នៅជាមួយ បានប្រកបមុខរបរកាប់មែកឈើ មកចងជាអំបោសលក់ចិញ្ចឹមជីវិត”។ ទោះបីជាយ៉ាងណាក៏ដោយ ក្មេងទាំងពីរនាក់ត្រូវការជួយបន្តទៀត ពីសំណាក់បងប្អូន ដើម្បីទ្រទ្រង់ការសិក្សារៀនសូត្ររបស់ពួកគេ។ សង្ឃឹមថាបងប្អូនប្រើចិត្តមេត្តារបស់ខ្លួន ជួយអ្នកដែលគួរតែជួយ៕



ផ្តល់សិទ្ធិដោយ៖KQUBE