
រាជធានីភ្នំពេញ៖ ដូចសម្ដីរបស់ម្ចាស់ហាងនិយាយ "ពេលខ្លះសូមកុំសម្លឹងលុយជាធំខ្លាំងពេក ចែករំលែកដល់អ្នកដែលលំបាកខ្លះទៅ វាក៏ជាក្ដីសុខមួយសម្រាប់យើងទៅហើយ" ពិតណាស់នៅពេលដែលយើងបានចែករំលែកចំណែកខ្លះរបស់យើង ដោយធ្វើឲ្យអ្នកដទៃសមបំណងរបស់គេ នោះសេចក្ដីសុខនឹងកើតមានក្នុងចិត្តរបស់យើង វាជាសេចក្តីសុខម្យ៉ាង ដែលមិនអាចយកលុយទៅទិញបាន។
តួយ៉ាងដូចជាម្ចាស់ហាងខាងក្រោមដែលបាន បំពេញក្តីបំណងរបស់យុវជនម្នាក់ ដែលមានលុយតែ១០ម៉ឺនខ្មែរក្នុងដៃ តែចង់បានទូរស័ព្ទចុចថាច់ (Touch Screen) ដោយម្ចាស់ហាងសុខចិត្តលក់អោយទាំងដឹងថាខាត។
សំណេរក្នុងហ្វេសប៊ុក Oun Visa ដែលផ្សាយមុននេះបន្តិចបានសរសេរថា "អំបាញ់មិញមុននេះបន្តិច កំពុងតែរៀបចំ រៀបទូរស័ព្ទទៅផ្ទះហើយ ស្រាប់តែប្អូនប្រុសនឹងដើរមកសួរ ប្តីខ្ញុំ បងមានលក់ទូរស័ព្ទ ប្រើថាច់តំលៃ10ម៉ឺនរៀលអត់បង ប្តីខ្ញុំក៏គាត់និយាយថាអត់មានទេអូន មានតែតំលៃ 40$ ឡើងទៅទើបមាន បើតម្លៃប៉ុណ្ណឹងប្រើបានតែ ទូរស័ព្ទធម្មតាអត់ប្រើថាច់ទេ"។
ក្នុងហ្វេសប៊ុកដដែលសរសេរតថា "បន្ទាប់មកប្អូនប្រុសនឹងទម្លាក់ទឹកមុខចុះមុខឡើងស្ងួត
ផ្តល់សិទ្ធិដោយ៖KQUBE
