សិល្បៈ៖ ជាចុងក្រោយតារាចម្រៀង ម៉ៅ ហាជី ក៏បានក្លាយជាសមាជិកថ្មីរបស់ផលិតកម្ម Town ជាផ្លូវការ បន្ទាប់ពីផលិតកម្មនេះ បានបង្ហោះវីដេអូចម្រៀងរបស់លោក ម៉ៅ ហាជី នៅប្រមាណជាង១ម៉ោងមុននេះ ជាមួយនឹងសំណេរថា "បន្ទាប់ពីហត់នឿយការងារពេញមួយថ្ងៃ នៅពេលនេះផលិតកម្ម ថោន សូមនំាអារម្មណ៍បងប្អូនមកស្ដាប់កម្សាន្ត ចម្រៀងមួយបទពីសមាជិកថ្មីគឺលោក ម៉ៅ ហាជី នូវបទ៖ រៀនសាលាណា?”។
ក្នុងវីដេអូចម្រៀង ម៉ៅ ហាជី ក៏បាននិយាយថា ក្នុងឆ្នាំ២០១៧នេះ លោកនិងមានបទចម្រៀង សូឡូ ដំបូងក្នុងផលិតកម្មថោន។ លោកបន្តថា បទនេះមិនទាន់ចេញលក់នោះទេ ប៉ុន្តែបងប្អូនអាចស្តាប់ Full Song បាន! ដែលនេះកាន់តែបញ្ជាក់យ៉ាងច្បាស់ថា លោកពិតជាក្លាយជាសមាជិកថ្មី របស់ផលិតកម្មថោន ប្រាកដមែន។

គួរបញ្ជាក់ថា លោកម៉ៅ ហាជី គឺជាបេក្ខជនក្នុងកម្មវិធី Cambodia Idol រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍ ហង្សមាស លោកជាបេក្ខជនម្នាក់ដែលមានប្រជាប្រិយភាពមិនចាញ់ លោក នី រតនា ដែលជាម្ចាស់ពានក្នុងរដូវកាលនោះប៉ុន្មាននោះទេ ក្រោយបញ្ចប់ជាមួយនឹងលទ្ធផលបានត្រឹមជើងឯករងមិនយូរប៉ុន្មាន ស្រាប់តែលេចលឺរឿងល្អក់កករ រវាងលោកជាមួយ ផលិតកម្មរស្មីហស្សមាស និងផលិតកម្មថោន ទាក់ទងរឿងការកុងត្រាជាមួយ ថោន ។ តែពេលនេះច្បាស់ណាស់ថា លោកបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មថោនពិតប្រាកដ៕
ផ្តល់សិទ្ធិដោយ៖KQUBE