Sponsor

វប្បធម៌​នៃ​ចែករំលែក​តែ​ស្ថិត​នៅ​ក្នុង​ក្រអៅ​បេះដូង​ជនជាតិ​ខ្មែរ​ជានិច្ច​មិន​ដែល​ភ្លេច​នោះ​ទេ​ជាក់ស្ដែង​ ​ លោក​ឧកញ៉ា​ ស្រី ចាន់ថន​ បាន​ទៅ​​បំពេញ​ការងារ​នៅ​ឯ​ប្រទេស​ថៃ ហើយ​បាន​បងប្អូន​ខ្មែរ​ពីរ​នាក់​​​ដោយ​ចៃដន្យ ខណៈ​ដែល​ពួកគេ​កំពុង​លាង​ចាន​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ ក៏​បាន​ជូន​លុយ ៣​,​៥០០​បាត​ ជា​ទ្រនាប់​ដៃ​ ដើម្បី​បង្ហាញ​ទឹកចិត្ត​ស្រឡាញ់​រាប់​អាន​ជាតិ​ខ្មែរ​តែ​មួយ​។ នេះ​ពិត​មិនសរសើរ​មិន​បាន​នូវ​សន្តានចិត្តល្អរបស់លោក​។

​ ​​តើ​មាន​សកម្មភាព​អ្វីខ្លះ​ពេលលោក​​ជួប​បង​ប្អូន​ខ្មែរ​នៅ​ថៃ​ ​?​ ដើម្បី​ជ្រាប​ច្បាស់​សូម​អាន​សំណេរ​​​​ខាង​ក្រោម​នេះ​៖​​​​​​​ 

"ក្នុង​ពេល​ដែល​ខ្ញុំ​ចុះ​មក​បំពេញ​ការងារ​នៅ​ឯ​ប្រទេស​ថៃ ​ខ្ញុំ​បាន​ចុះ​មក​ពិសា​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង ​ហើយ​ចៃដន្យ​ខ្ញុំ​បាន​ជួប​និង​បង​ប្អូន​ខ្មែរ​យើង​ពីរ​នាក់ ​ដែល​គាត់​កំពុង​ធ្វើការ​ជា​អ្នក​លៀង​ចាន​នៅ​ទីនោះ ​ហើយ​ខ្ញុំ​ក៏​បាន​ចូល​ទៅ​និយាយ​លេង​និង​សួរ​សុខ​ទុក្ខ​ពួកគាត់​ ផ្តល់​កម្លាំង​ចិត្ត​ជូន​ពួកគាត់ ហើយ​ខ្ញុំ​បាន​សន្យា​ថា​នឹង​ចុះ​មក​ជួប​ពួកគាត់​ម្តង​ទៀត។​ 

ជា​ចុង​ក្រោយ ខ្ញុំ​បាន​ជូន​ពួកគាត់​ជា​ថវិកា​ចំនួន​ (3,500​បាត)​ នេះ​ជា​ទឹកចិត្ត​បន្តិចបន្តួច ​ហើយ​អ្វី​ដែល​លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ឃើញ​គាត់​សប្បាយ​ចិត្ត​ដែល​ឃើញ​បងប្អូន​ខ្មែរ​យើង ពេល​ជួប​គាត់​ ចេះ​ឲ្យ​តំលៃ​និង​គោរព​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​។ ​l love Cambodian​"​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor