
ខេត្តស្ទឹងត្រែង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមានមនុស្សស្លាប់ដល់ទៅ០៣នាក់និងរបួសធ្ងន់ជាច្រើននាក់ទៀត ខណៈពេលកំពុងធ្វើដំណើរពីខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ ខេត្តរតនៈគីរី។ ហេតុការណ៍គ្រោះថ្នាក់ចរសចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី២៣មករា២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ78-A ស្ថិតក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
យោងតាមភ្នាក់ងារVD7NEWS បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារអ្នកជិះម៉ូតូបត់មិនមានការប្រុងប្រយ័ត្ន ។សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ាកសាំយ៉ុងពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2Q-3923 អ្នកបើកបរឈ្មោះឃួន ម៉ក់ អាយុជាង50ឆ្នាំ (ស្លាប់) មុខរបររត់តាក់ស៊ី រស់នៅ ភូមិកណ្តាល សង្កាត់/ក្រុងស្ទឹងត្រែង ។ ស្រ្តីរួមដំណើរម្នាក់ទៀតផងដែរ និងរបួសធ្ងន់០៤នាក់ ។ រីឯអ្នកបើបរម៉ូតូម៉ាកវីវ៉ារ ជាមន្រ្តីនគរបាលប្រចាំនៅភូមិច្រប់ មានឈ្មោះព្រំ ម៉ាញ់ អាយុ៥៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្ករឡើងដោយភាគីខាងម៉ូតូជិះបញ្រ្ចាស់ទិសគ្នា ហើយឆ្វេង ដោយមិនមានការប្រុងប្រយ័ត្ន៕
ដោយ៖ (ដេង ម៉ាវិន)







ផ្តល់សិទ្ធិដោយ៖KQUBE