
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង០៩និង០០នាទីថ្ងៃទី២៦មករា២០១៧នេះ នៅចំណុចបឹងចាន់អន្សាភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ ដោយហេតុការណ៍ភ្ញាក់ផ្អើលទាំងភូមិ ខណៈ ជនរងគ្រោះដល់ទៅ ០៣នាក់ បានលង់ទឹកស្លាប់០២នាក់៖
ទី១.ឈ្មោះហេង សុខា(ចយ) ភេទ ប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុ(ស្លាប់)។ ទី២.ឈ្មោះសុខា អុីស្រីុភេទប្រុសអាយុ០៦ឆ្នាំជា(កូន)ស្លាប់ ។ ទី៣.ឈ្មោះ សុខា អុីស្រ៊ាង ភេទប្រុសអាយុ ១៣ ឆ្នាំ(កូន)នៅរស់។
ប្រភពបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុឈ្មោះ ហេង សុខា បាននាំកូន២នាក់ជិះទូកឈើ ប្រវែង ០៧ម៉ែត្រ ទៅមើលមងនៅក្នុងបឹងចាន់អន្សា ដែលមានចំងាយប្រហែល១គីឡូម៉ែត្រ ពីភូមិកោះគ។ ពេលចេញដល់កណ្ដាលបឹង ក៍មានខ្យល់ខ្លាំងបណ្ដាលឲ្យលិចទូក ភ្លាមនោះកូនឈ្មោះសុខា អ៊ីស្រ៊ាងបានហែលទៅតោង បង្គោលសំរាស់ ចំណែកឳពុកបានជួយកូនតូច ក៍លិចក្នុងទឹកបាត់ទៅ បន្ទាប់មកឈ្មោះសុខា អុីស្រ៊ាង បានស្រែកហៅឲ្យគេជួយ ពេលនោះឈ្មោះ អាតសំអាង ភេទ ប្រុស អាយុ៤៣ឆ្នាំ កំពុងដាក់មងនៅចំងាយ២០០ម៉ែត្រពីកន្លែងកើតហេតុគាត់ក៍ដោលទូកទៅមើល រួចក៍បានស្រង់ឈ្មោះសុខា អ៊ីស្រ៊ាង និងស្រែកហៅអ្នកស្រុកឲ្យជួយរកស្រង់ជនរងគ្រោះពេលស្រង់ឡើងមកស្រាប់តែអ្នកទាំង០២ស្លាប់បាត់ទៅហើយ រួចក៍បានយកសពមកផ្ទះរាយការណ៍ជូនមកសមត្ថកិច្ច ។
បន្ទាប់មកកម្លាំងជំនាញពិនិត្យហេតុ ប៉ុស្តិ ក្រុមប្រឹក្សាឃុំ មេភូមិពេទ្យបានធ្វើការពិនិត្យសព ពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ គឺស្លាប់ដោយសារ ថប់ដង្ហើម (លុងទឹក)៕



ផ្តល់សិទ្ធិដោយ៖VD7News.com