វាលខ្សាច់ សាហារ៉ា ជាកន្លែងក្ដៅបំផុតលើពិភពលោក ជួបនឹងការធ្លាក់ព្រិលយ៉ាងខ្លាំងជាលើកដំបូងក្នុងរយៈពេលមួយម៉ឺន៥ពាន់ឆ្នាំ ដោយកន្លែងខ្លះមានព្រិលកម្រាស់ស្មើចង្កេះ ។ ការធ្លាក់ព្រិលដែលកម្រកើតឡើងបំផុតក្នុងតំបន់ សាហារ៉ា ធ្វើឲ្យរាំងស្ទះដល់ការធ្វើចរាចរណ៍ ប៉ុន្តែបានធ្វើឲ្យប្រជាជនប្លែកភ្នែកប្លែកអារម្មណ៍ នៅពេលដែលវាលខ្សាច់ពណ៌ក្រហម ធ្លាប់តែមានសីតុណ្ហភាពលើស ៤០ អង្សា ចែងចាំងដោយថ្ងៃបណ្ដើរកូន បែរជាគ្របដណ្ដប់ដោយទឹកកកពណ៌ស ។
កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ តំបន់វាលខ្សាច់ សាហារ៉ា ធ្លាប់មានការធ្លាក់ព្រិលម្ដង ប៉ុន្តែការធ្លាក់ព្រិលកាលពីជិត៤០ឆ្នាំមុន មានរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ មិនបានធ្វើឲ្យវាល ខ្សាច់ សាហារ៉ា មានទឹកកកពណ៌សគ្របដណ្ដប់ដូចពេលនេះឡើយ ។ វាលខ្សាច់ សាហារ៉ា ជាកន្លែងស្ងួត និងក្ដៅហួតហែងរយៈពេលរាប់ម៉ឺនឆ្នាំ ពេលនេះក្លាយជាទីវាលដែលមានពណ៌សជាលើកដំបូង ក្នុងរយៈពេលមួយម៉ឺន៥ពាន់ឆ្នាំ ។ ប្រភពៈ mirror
ផ្តល់សិទ្ធិដោយ៖KQUBE

