Sponsor
នេះហើយ​ !! លោក​កូន​ដើរ​តាម​គន្លង​ធម៌​ ខឹងសុំឪពុកទិញទូរស័ព្ទទំនើបប្រើមុនចូលឆ្នាំចិមិនបាន ចង.កសម្លាប់ខ្លួន

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង៤និង០០នាទីថ្ងៃទី២០មករា ២០១៧ នៅចំណុច ក្នុងរោងចាំចំការរបស់ឈ្មោះ ស្រ៊ន ចន្ធូ (ឪពុកជនរងគ្រោះ) ស្ថិតក្នុង ភូមិពាមផ្ទោលកេីត ឃុំលេីកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ជនរងគ្រោះ០១ នាក់(ស្លាប់)

៖ ឈ្មោះ ចន្ធូ មេត្តា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅៗ ភូមិពាមផ្ទោលកេីត ឃុំ លេីកដែក ស្រុកកោះធំ ខេត្តកណ្តាល ។សភាពរឿងហេតុ៖ តាមការឆ្លេីយបំភ្លឺរបស់ឈ្មោះ ស្រ៊ន ចន្ធូ ភេទ ប្រុស ៤៣ ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានអោយសមត្ថកិច្ចដឹងថាៈ រយៈកាលកន្លងមកជនរងគ្រោះ បានសុំលុយពីឪពុកម្តាយទិញទូរស័ព្ឌទំនេីបមួយគ្រឿងប្រេីប្រាស់នឹងគេតែ ឪពុកនឹងម្តាយ ប្រាប់កូនថាៈប៉ា ម៉ែ មិនទាន់មានលុយ ហេីយជនរងគ្រោះនៅតែទទូចសុំទិញទូរស័ព្ឌដ៍ដែល តែឪពុកជនរងគ្រោះ បានឆ្លេីយប្រាប់ទៅកូនថាៈមិនទាន់មានលុយទេ។

លុះនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង២០.០០ នាទីជនរងគ្រោះ ឈ្មោះ ចន្ធូ មេត្តា បានទទូចសុំលុយពីឪពុក ម្តាយទិញទូរស័ព្ឌទំនេីប ទៀត តែឪពុក បាននិយាយប្រាប់កូនថាៈ ប៉ាមិនទាន់មានលុយទេ ចាំលក់ត្រីបានលុយសិន ជនរងគ្រោះតបវិញថាៈកុំអោយហួសចូលឆ្នាំចិន ពេលនោះឪពុកជនរងគ្រោះ បានឆ្លេីយតបនឹងកូនវិញថាៈម្តាយឯងមានជម្ងឺអញមិនទាន់បានយកទៅព្យាបាលផង ភ្លាមនោះជនរងគ្រោះ ចន្ធូ មេត្តា បានជិះកង់ ចេញពីផ្ទះម្នាក់ឯងទៅ រោងចាំចំការ ខាងកេីតភូមិបាត់ទៅ តែឪពុក ម្តាយមិនចាប់អារម្មណ៍ រហូតដល់ម៉ោង៤.០០នាទីទៀបភ្លឺថ្ងៃទី២០ ខែ មករា ឆ្នាំ ២០១៧ មិនទាន់ឃេីញកូនត្រឡប់មកផ្ទះវិញក៍ទៅរោងចាំចំការរបស់ខ្លួន ឃេីញកូនចងក ដោយខ្សែស្បៃមុង នឹងសរសរោងចំាចំការ ស្លាប់បាតទៅហេីយ រួចត្រឡប់មកផ្ទះហៅ បង ប្អូនទៅជួយយកសាកសពមកផ្ទះ ហេីយរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយពីបានទទួលពត៏មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ នឹងក្រុមគ្រួសារជនរងគ្រោះ ដេីម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាៈ ជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី ឃាតកម្មទ្បើយ គឺពិតជា ធ្វេី អត្តឃាត (ចងក)ប្រាកដមែន។

ក្រោយការពិនិត្យរួចសមត្ថកិច្ចបានបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណីយ៍៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor